វៀតណាមកសាងរូបសណ្ឋានសហករណ៍បែបថ្មីក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិ

(VOVworld)-នាថ្ងៃទី១២មករា សហភាពសហករណ៍បានរៀបចំសន្និសីទអនុវត្តការ
ប្រឡងស្តីពី “ស្វែងយល់ប្រភេទរួបសណ្ឋានសហករបែបថ្មីមួយចំនួន”។ ការប្រឡង
នេះគឺសំដៅឧទ្ទេសនាមនិងផ្សព្វផ្សាយនូវរូបសណ្ឋានសហករ សហភាពសហ ករណ៍គំរូដែលដំណើរការសកម្មភាពប្រកបដោយប្រសិទ្ធិភាព រួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចសមូហភាពនិងអភិវឌ្ឍប្រទេសជាតិ។ មុខសញ្ញា ចូលរួមការប្រឡងនេះ
ជាអង្គការ បុគ្គលជាជនវៀតណាមដែលកំពុងរស់នៅក្នុង និងក្រៅប្រទេសរួមទាំង អង្គការនិងបុគ្គលជាជនបរទេសដែលកំពុងអនុវត្ត សកម្ម ភាពស្របច្បាប់នៅវៀត
ណាម។ លោក Vo Kim Cựប្រធាន សហភាពសហករណ៍វៀតណាមនិងជាប្រធាន គណៈចាត់តាំងការប្រឡងនេះបានឲ្យដឹងថា៖

        “វៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅចូលក្នុងតំបន់និងអន្តរ
ជាតិ។ នៅពេលចូលរួមសមាហរណកម្មនេះ ឱកាសនិងការសាកល្បងចំពោះ
វិស័យសេដ្ឋកិច្ចសមូហ ភាពជាពិសេសគឺសហករណ៍គឺធំធេងណាស់។ វៀត
ណាមគប្បីផ្សព្វផ្សាយដើម្បីមនុស្សគ្រប់ រូបយល់ច្បាស់អំពីសហករណ៍បែបថ្មី។​នោះគឺរូបសណ្ឋានប្រកបដោយប្រសិទ្ធិភាព មានគុណ ភាព និងមានផលប្រ
យោជន៍រួម។”

        ការប្រឡងនេះប្រព្រឹត្តទៅដល់ថ្ងៃទី១១មេសាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ