វៀតណាមកសាងវិធានការទប់ទល់នឹងខ្យល់ព្យុះខ្លាំង


វៀតណាមកសាងវិធានការទប់ទល់នឹងខ្យល់ព្យុះខ្លាំង - ảnh 1
វៀតណាមកសាងវិធានការទប់ទល់នឹងខ្យល់ព្យុះខ្លាំង (VGP)

        Vovworld-នាថ្ងៃទី៧តុលានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀត​ណាម
​លោក Hoang Trung Hai បានធ្វើអធិបតីសន្និសីទ Onlines ស្ដីពីការងារ​ទប់​ទល់​នឹង
ខ្យល់ព្យុះខ្លាំងជាមួយខេត្តក្រុងក្នុងទូទាំងប្រទេស។ ឧបនាយក​​​​​រដ្ឋមន្ត្រី Hoang Trung
Hai បានសំណូមពរយ៉ាងយឹតបំផុតដល់ខែ​មិថុនាឆ្នាំ២០១៥​បណ្ដា​ក្រសួងស្ថាប័ន
ដំបន់ត្រូវមានវិធានការទប់ទល់នឹងខ្យល់ព្យុះខ្លាំង។ ឧបនាយក​រដ្ឋមន្ត្រីបានបញ្ជា
ឲ្យក្រសួងធនធាននិងបរិស្ថានបន្តបច្ចុប្បន្នកម្មសុក្រិដ្ឋនិង​ប្រកាសអំពីបែងចែក
ដំបន់ខ្យល់ព្យុះនិងកំណត់គ្រោះអាសន្នខ្យល់ព្យុះជាដើម។ ទន្ទឹមនឹងនោះលើក
កំពស់សមត្ថភាពព្យាករណ៍ព្រមានបំរើឲ្យការងារបញ្ជាទប់​ទល់នឹងខ្យល់ព្យុះខ្លាំង។​ ឧបនាយករដ្ឋមន្ត្រីលោក Hoang Trung Hai ក៏​សំណូមពរ​​ជំរុញការងារឃោសនា
លើកកំពស់ការយល់ដឹងរបស់ប្រជាជន ចាត់​ទុក​នោះជាដំណោះស្រាយសំខាន់
បំផុតដើម្បីទប់ទល់នឹងខ្យល់ព្យុះខ្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ