វៀតណាមខិតខំជាមួយសហគមន៍អន្តរជាតិ ធានាសុវត្ថិភាព និងអនាគតល្អប្រសើរ​សម្រាប់កុមារ

(VOVWORLD) - នាថ្ងៃទី ២៦ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានបើកសម័យប្រជុំពិភាក្សាលើប្រធានបទបើកចំហ ស្តីពីការការពារកុមារក្នុងជម្លោះប្រដាប់អាវុធក្រោមការដឹកនាំរបស់កូរ៉េខាងត្បូង ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែនេះ។

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងជំនួបនេះ អគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ការធានាការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ មានតួនាទីយ៉ាងសំខាន់ក្នុងការការពារកុមារ។ ភាគីជម្លោះទាំងអស់ត្រូវតែគោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ រួមទាំងសេចក្តីសម្រេចចិត្តលេខ ២៥៧៣ របស់ក្រុមប្រឹក្សាសន្តិសុខ (ឆ្នាំ ២០២១) ដែលស្នើឡើងដោយវៀតណាមស្តីពីការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។

វៀតណាមខិតខំជាមួយសហគមន៍អន្តរជាតិ ធានាសុវត្ថិភាព និងអនាគតល្អប្រសើរ​សម្រាប់កុមារ - ảnh 1អគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ រូបថត៖ VOV-អាមេរិក

ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការការពារកុមារក្នុងជម្លោះ អនុប្រធានគណៈប្រតិភូវៀតណាមបានឲ្យដឹងថា ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងប្រទេសជាសមាជិក និងទីភ្នាក់ងារពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។ វិធីសាស្រ្តអភិក្រមដ៏ទូលំទូលាយនេះ ជួយបង្កើតក្របខណ្ឌដែលតភ្ជាប់ភារកិច្ចរក្សាសន្តិភាពនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយនឹងការការពារកុមារទាំងមុន ក្នុង និងក្រោយជម្លោះ។

វៀតណាមអះអាងនឹងសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ រួមចំណែកធានាសុវត្ថិភាព និងអនាគតល្អប្រសើរសម្រាប់កុមារទាំងអស់នៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ