វៀតណាមខិតខំជំរុញសហគមន៍អាស៊ានមួយដែលមានភាពស្អិតរមួតនិងមានការឆ្លើយតបនឹងបញ្ហាប្រឈមនានា

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ សីហា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិតាមអ៊ិនធឺរណែត ក្រោមប្រធានបទ “វៀតណាម - អាស៊ាន៖ រយៈពេល ២៥ ឆ្នាំកន្លងទៅនិងកំណាត់ផ្លូវខាងមុខ”។ 
វៀតណាមខិតខំជំរុញសហគមន៍អាស៊ានមួយដែលមានភាពស្អិតរមួតនិងមានការឆ្លើយតបនឹងបញ្ហាប្រឈមនានា - ảnh 1ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលា 

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួម ពីសំណាក់អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Marty Natalegawa, រដ្ឋមន្រ្តី និងជាអតីតប្រធាន SOM ឡាវ លោក Bounkert Sangsomsak; អតីតអគ្គលេខាធិការអាស៊ាន លោក Le Luong Minh និងអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi ផងដែរ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា អស់រយៈពេលមួយភាគបួននៃសតវត្សរ៍បានកន្លងផុតទៅ ហើយវៀតណាមបានផ្សាភ្ជាប់ជាមួយអាស៊ាន និងអាស៊ានបានក្លាយជាក្រុមគ្រួសារភាតរៈភាព ដែលវៀតណាមមានកិត្តិយសបានក្លាយជាសមា ជិកនៃក្រុមគ្រួសារនេះ។ ទាក់ទិននឹងការចូលរួមវិភាគទានរបស់វៀតណាមចំពោះអាស៊ាន លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់ថា៖ “ឆ្លងកាត់កំណាត់ផ្លូវកន្លងមក វៀតណាមមានមោទនភាព ដែលបានចូលរួមចំណែកយ៉ាងសកម្មទៅក្នុងរបត់អភិវឌ្ឍន៍ប្រកបដោយអត្ថន័យរបស់អាស៊ាន ចាប់ពីការបញ្ចប់នូវគំនិតអាស៊ាន-១០ ជំរុញនិងអនុវត្តន៍ជាក់ស្តែងនូវគោលដៅបង្កើតសហគមន៍អាស៊ាន ការកសាងធម្មនុញ្ញអាស៊ាន រហូតដល់ការពង្រីកនូវតួនាទីជាមជ្ឈភាពនិងតួនាទីអន្តរជាតិរបស់អាស៊ាន។ វៀតណាមជានិច្ចកាលបានកំណត់ស្មារតីជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ ហើយរួមចំណែកអស់ពីកម្លាំងកាយចិត្តដល់ការអភិវឌ្ឍរបស់អាស៊ានជានិច្ច”

ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ានក្នុងឆ្នាំ ២០២០ បន្តនូវមូលដ្ឋានគ្រឹះដ៏ល្អដែលបានបង្កើតឡើងអស់រយៈពេល ២៥ ឆ្នាំកន្លងមកនេះ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការជឿទុកចិត្ត ការយោគយល់គ្នានិងការជឿជាក់លើយុទ្ធសាស្ត្រអាស៊ានដែលបានកសាងឡើងជាច្រើនទសវត្សកន្លងមក នឹងបន្តជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ប្រទេសជាសមាជិក សម្រាប់ជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងកសាងទំនុកចិត្តជាក់ស្តែងដើម្បីបង្កើតបរិយាកាសសន្តិភាពនិងអំណោយផលសម្រាប់កំណើនប្រកបដោយចីរភាពក្នុងតំបន់។ វៀតណាមបាននិងខិតខំប្រឹងប្រែងរួមគ្នាជាមួយបណ្តាប្រទេសសមាជិកអាស៊ានដើម្បីគោលដៅនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ