វៀតណាមខិតខំប្រឹងប្រែងដើម្បីជំនះរាល់ឧបសគ្គនានានិងចាប់យកកាលានុវត្តន៍ភាពស្តារខឿនសេដ្ឋកិច្ច

(VOVWORLD) -  កិច្ចប្រជុំរវាងលោកនាយករដ្ឋមន្រ្តីនិងសហគមន៍ធុរកិច្ចបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែឧសភា តាមរយៈប្រព័ន្ធវីដេអូ ចេញពីខេត្តក្រុងរាប់សិប។ នេះគឺជាកិច្ចប្រជុំទូទាំងប្រទេសលើកដំបូងនិងទ្រង់ទ្រាយធំរវាងសហ គមន៍ធុរកិច្ចនិងប្រមុខរដ្ឋាភិបាល ចាប់តាំងពីមានការផ្ទុះឡើងនៃ COVID-19 មក។

វៀតណាមខិតខំប្រឹងប្រែងដើម្បីជំនះរាល់ឧបសគ្គនានានិងចាប់យកកាលានុវត្តន៍ភាពស្តារខឿនសេដ្ឋកិច្ច - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងបណ្តាឧបនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា នាពេលកន្លងមក ប្រទេសជាតិបានមើលឃើញស្មារតីនៃ “ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង” ហើយឥឡូវនេះ ស្មារតី “ប្រយុទ្ធប្រឆាំងនឹងភាពស្ពឹកយឺតយ៉ាវដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតអញ្ជឹង” ក៏ត្រូវបានលើកកម្ពស់ផងដែរ៖ “ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្តារខឿនសេដ្ឋកិច្ចឡើងវិញ ដោយខិតខំប្រឹងប្រែងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) លើសពី ៥% មិនដូចការព្យាករណ៍របស់ IMF ត្រឹមតែ ២,៧% ប៉ុណ្ណោះ និងត្រូវគ្រប់គ្រងអតិផរណាក្រោម ៤%។ ដើម្បីធ្វើបានដូច្នេះ យើងត្រូវផ្តោតលើវិធានការចំនួន៣ ៥។ ទីមួយគឺទាក់ទាញការវិនិយោគពីគ្រប់សមាសភាពសេដ្ឋកិច្ចក្នុងប្រទេសដែលដំបូងបង្អស់គឺការវិនិយោគឯកជន។ ទីពីរគឺការទាក់ទាញ FDI។ ទីបី ជំរុញការនាំចេញ។ ទី ៤ ជំរុញការវិនិយោគសាធារណៈ។ ទី៥ គឺជំរុញការប្រើប្រាស់ក្នុងស្រុក ដែលមានប្រជាជនជិត ១០០ លាននាក់នេះ”

នៅឯកិច្ចប្រជុំនេះ សហគមន៍អាជីវកម្មក្នុងស្រុកនិងបរទេសបានសន្យាថានឹងខិតខំស្តារផលិតកម្មឡើងវិញដោយរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម។ លោក Hong Sun ប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូងនៅ វៀតណាមបានលើកមតិថា៖ “យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ដែលតែងតែមានគោលនយោបាយទាន់ពេលវេលា ដើម្បីជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពដល់សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសកូរ៉េខាងត្បូងផងដែរ។ ឥឡូវនេះគឺជាពេលវេលាជំនះលើការរីករាលដាលដើម្បីអភិវឌ្ឍនិងស្តារសេដ្ឋកិច្ចឡើងវិញ។យើងខ្ញុំសូមអះអាងថា សហគមន៍ធុរកិច្ចកូរ៉េខាងត្បូងនិយាយដោយឡែកនិងសហគមន៍វិនិយោគិនបរទេសនិយាយរួម តែងតែជឿជាក់លើការដឹកនាំអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀតណាម  ហើយយើងខ្ញុំប្តេជ្ញា រួមដំណើរយូរអង្វែងជាមួយវៀតណាម”

អញ្ជើញថ្លែងបិទបញ្ចប់កិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា៖ “COVID-19 គឺជាជំងឺរាតត្បាតមួយ ប៉ុន្តែវាជាកាលានុវត្តន៍ភាពសម្រាប់វៀតណាមក្នុងការអភិវឌ្ឍ ប្រសិនបើខ្លួនចេះគ្រប់គ្រងរដ្ឋបានល្អ យើងចេះធ្វើអាជីវកម្មល្អ និងយើងមានកិច្ចសហប្រតិបត្តិការល្អ។ សហគ្រាសមិនត្រូវរងចាំ ឬពឹងផ្អែកលើការអភិវឌ្ឍទេ ប៉ុន្តែត្រូវតែរៀបចំឡើងវិញនិងកែលម្អកម្រិតនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងកម្មវិធីសកម្មភាពដែលបានបង្កើតឡើង ស្ថាប័នរបស់រដ្ឋចាំបាច់ត្រូវបង្កើតបរិយាកាសធុរកិច្ចល្អនិងសហប្រតិបត្តិការក្នុងការជួយឧបត្ថម្ភអាជីវកម្មទាំងគោលនយោបាយរូបិយវត្ថុនិងសារពើពន្ធ កាត់បន្ថយអត្រាការប្រាក់និងថ្លៃដើម។ ជាពិសេសត្រូវរក្សាម៉ាក្រូ រក្សាអតិផរណា រក្សាតម្លៃប្រាក់ដុងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេវាកម្មដឹកជញ្ចូននិងហេដ្ឋារចនាសម្ព័ន្ធ ជាដើម"

ប្រតិកម្មទៅវិញ

ផ្សេងៗ