វៀតណាមខិតខំប្រឹងប្រែងដើម្បីធានាថាប្រជាជនទាំងអស់ទទួលបានសិទ្ធិមនុស្សពេញលេញ

(VOVWORLD) -សម័យពិភាគ្សារួមនៃសន្និ សីទជាន់ខ្ពស់ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំប្រចាំលើកទី៣៧ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៨ ខែកុម្ភៈ នៅ ទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។ 
 វៀតណាមខិតខំប្រឹងប្រែងដើម្បីធានាថាប្រជាជនទាំងអស់ទទួលបានសិទ្ធិមនុស្សពេញលេញ - ảnh 1គណៈប្រតិភូវៀតណាមក្នុងសម័យប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថតៈ Vietnam+)

ឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Chi Dung ប្រធានក្រុម បេសកកម្មអចិន្ត្រៃយ៍អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភព លោក (WTO) និងអង្គការអន្តរជាតិមួយចំនួនទៀតនៅហ្សឺណែវ ប្រធានគណៈប្រតិភូ វៀតណាម អញ្ជើញចូលរួមក្នុងសម័យប្រជុំនេះ។

        ថ្លែងមតិក្នុងពិធី លោក Duong Chi Dung បានអះអាងថា វៀត ណាម ប្តេជ្ញា អនុវត្ត ត្រឹមត្រូវរាល់ការសន្យាអន្តរជាតិ ក្នុងនោះមានការសម្រេចរបាយការណ៍ជាតិ សន្ធិសញ្ញា អន្តរជាតិស្តីពីការប្រឆាំងទារុណកម្ម និងសន្ធិសញ្ញាស្តីពីសិទ្ធិស៊ីវិលនិងនយោបាយជា ដើម។ ស្តីពីការសាកល្បងមួយចំនួនដែលវៀតណាមត្រូវប្រឈមមុខ ឯកអគ្គរដ្ឋទូត លោក Duong Tri Dung បានអះអាងសារជាថ្មីថា វៀតណាមនឹងខិតខំប្រឹងប្រែង ដើម្បី ធានាថា ជនវៀតណាមគ្រប់រូបនឹងទទួលបានសិទ្ធិមនុស្សពេញលេញជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ