វៀតណាមខិតខំប្រឹងប្រែងធានាកិច្ចគាំពារពលរដ្ឋរបស់ខ្លួននៅជុំវិញពិភពលោក

(VOVWORLD) -  នៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធឺរណែតរបស់ក្រសួងការបរទេសវៀតណាម ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៩ ខែមេសានៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ និងយកកិច្ចការគាំពារពលរដ្ឋរបស់ខ្លួននៅឯបរទេសជាចម្បង ក្នុងបរិបទដែលជំងឺ COVID-19 កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅពាសពេញពិភពលោក។

វៀតណាមខិតខំប្រឹងប្រែងធានាកិច្ចគាំពារពលរដ្ឋរបស់ខ្លួននៅជុំវិញពិភពលោក - ảnh 1អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Quoc Dung និងអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang នៅក្នុងសន្និសីទសារព័ត៌មានអនឡាញ

ពាក់ព័ន្ធនឹងចំនួនពលរដ្ឋវៀតណាមដែលជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិដោយសារការផ្លាស់ប្តូរក្នុងគោលនយោបាយដឹកជញ្ជូនរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនានានោះ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ “ក្នុងរយៈពេលកន្លងមកនេះ ក្រសួងការបរទេស វៀតណាមបានបញ្ជាណែនាំដល់តំណាងបេសកកម្មការទូតនៅឯបរទេសឲ្យសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកនិងបរទេស ដើម្បីជួយសម្របសម្រួលបញ្ចូនពលរដ្ឋវៀតណាមចំនួន ១.៥០០ នាក់ វិលត្រឡប់មកកាន់ស្រុកកំណើតវិញ។ ឥឡូវនេះ នៅមានពលរដ្ឋមួយចំនួនដែលជាប់គាំងដោយសារក្រុមហ៊ុនអាកាសចរណ៍និងប្រទេសនានា បានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ  COVID-19។ ក្រៅពីនោះ នៅមានប្រជាពលរដ្ឋមួយចំនួនជួបប្រទះនឹងលំបាកអំពីទិដ្ឋាការស្នាក់នៅ ពីព្រោះពួក គេ មិនអាចស្វែងរកជើងហោះហើរបានឡើយ។ ស្ថាប័នតំណាងវៀតណាមនៅឯបរទេសក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនិងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាទិដ្ឋាការ ធានាការថែទាំសុខភាព ផ្តល់អាហារក៏ដូចជាសម្របសម្រួលជើងហោះហើរ វិលត្រឡប់មកប្រទេសវៀតណាមវិញ”។

ថ្វីត្បិតដូច្នេះក៏ដោយ លោកស្រី Le Thi Thu Hang ក៏បានបញ្ជាក់ដែរថា ក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺដូចបច្ចុប្បន្ននេះ បើយោងតាមការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្រ្តី ការបញ្ជូនពលរដ្ឋវៀតណាមឲ្យវិលត្រឡប់មកប្រទេសវិញ គួរតែផ្តល់អាទិភាពលើមនុស្សចាស់ និងកុមារអាយុក្រោម ១៨ ឆ្នាំ  ដើម្បីធានាបាននូវតុល្យភាពទូទៅនិងស្របតាមសមត្ថភាពនៃទីតាំងសម្រាប់ដាក់ឲ្យនៅដាច់ដោយឡែកក្នុងប្រទេសផង។

ក្នុងការឆ្លើយតបនឹងសំណួរទាក់ទងនឹងការដែលវៀតណាមបានផ្ញើកំណត់ទូតជូនអង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងជំទាស់ចិន អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានថ្លែងច្បាស់ថា៖ “គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម ចំពោះការដោះស្រាយជំលោះនៅសមុទ្រខាងកើត គឺដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដូចដែលបានបង្ហាញនៅ UNCLOS ១៩៨២។ ការដាក់កំណត់ទូតជូនអង្គការសហប្រជាជាតិ ជាកិច្ចការធម្មតា ដើម្បីបង្ហាញពីគោលជំហរនិងការការពារសិទ្ធិក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់ វៀតណាមតែប៉ុណ្ណោះ។ គោលជំហររបស់វៀតណាមត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនៅក្នុងកំណត់ទូតនេះ។ តាមនោះ វៀតណាមបានអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ដោយស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបង្ហាញពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមលើតំបន់សមុទ្រ ដែលបានកំណត់តាមបទបញ្ញត្តិនៃ UNCLOS ១៩៨២”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ