វៀតណាមខិតខំប្រឹងប្រែងផ្ដល់អំណាចដល់ស្ត្រីនៅតំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ជនជាតិភាគតិច

(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី Caitlin Wiesen បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតរដ្ឋសភា នីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ដោយមានអត្រាសមាជិការដ្ឋសភាស្រូបយក ៣០,២៦% កើនឡើង ៣,៥៤% បើប្រៀបធៀបនឹងអាណត្តិមុន។

វៀតណាមខិតខំប្រឹងប្រែងផ្ដល់អំណាចដល់ស្ត្រីនៅតំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ជនជាតិភាគតិច - ảnh 1ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម
លោកស្រី Caitlin Wiesen។ (រូបថត៖ TTXVN)
យោងតាមប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមលោកស្រី Caitlin Wiesen វៀតណាមកំពុងខិតខំប្រឹងប្រែង ផ្តល់អំណាចដល់ស្ត្រីនៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច។
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី Caitlin Wiesen បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតរដ្ឋសភា នីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ដោយមានអត្រាសមាជិការដ្ឋសភាស្រូបយក ៣០,២៦% កើនឡើង ៣,៥៤% បើប្រៀបធៀបនឹងអាណត្តិមុន។ ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហ ប្រជាជាតិក៏បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបង្កើនការចូលរួមរបស់ស្ត្រីបន្ថែមទៀតក្នុង ជីវភាពនយោបាយ ហើយ UNDP សន្យាបន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ។ លោកស្រី Caitlin Wiesen ក៏បានចាត់ទុកថា ការ ផ្ដល់អំណាចសេដ្ឋកិច្ច និងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រីក្នុងយុគសម័យ ឌីជីថល នឹងជួយរដ្ឋាភិបាល និងប្រជាជនស្ដារឡើងវិញយ៉ាងខ្លាំងក្លា ប្រកបដោយចីរ ភាព ព្រមទាំងលើកអនុសាសន៍ថា ដើម្បីជំរុញការចូលរួមរបស់ស្ត្រីក្នុងការច្នៃប្រឌិត និងការអភិវឌ្ឍសេដ្ឋកិច្ច ចាំបាច់ត្រូវបង្រួញគម្លាតឌីជីថលសំដៅធានាឲ្យស្ត្រី និងកុមារី មិនត្រូវបានបំភ្លេចចោលនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ