វៀតណាមខិតខំប្រឹងប្រែងសម្រេចគោលដៅនាំចេញស្វាយចន្ទីជាទឹកប្រាក់ចំនួន ៣,៧ ពាន់លានដុលារអាមេរិកនៅឆ្នាំ២០១៨
(VOVWORLD) - វៀតណាមដាក់ចេញគោលដៅនៃតម្លៃប្រាក់នាំចេញក្នុងវិស័យផលិតកម្មស្វាយ ចន្ទីសម្រេចបានពី ៣,៥ ដល់ ៣,៧ ពាន់លានដុលារអាមេរិកនៅឆ្នាំ២០១៨ ដើម្បីឲ្យឈរនៅចំណាត់ថ្នាក់លេខ១ក្នុងការកែច្នៃនិងនាំចេញស្វាយចន្ទី។
រោងចក្រផលិតស្វាយចន្ទីមួយនៅវៀតណាម |
យោងតាមសមាគមស្វាយចន្ទីវៀតណាម ដើម្បីសម្រេចឲ្យបានគោលដៅនេះ វិស័យស្វាយចន្ទីវៀតណាម គប្បីធ្វើកំណែទម្រង់ឡើងវិញ កាត់បន្ថយការនាំចូល ស្វាយចន្ទីឆៅ។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានឲ្យដឹងថា៖
“ត្រូវកសាងទំនាក់ទំនងយ៉ាងជិតស្និទចាប់ពីការចាត់តាំងផលិតកម្ម ប្រើប្រាស់ វឌ្ឍនភាពនៃវិទ្យសាស្ត្របច្ចេកវិទ្យា រហូតដល់ការប្រមូលទិញ កែច្នៃឲ្យមាន ស្ថិរភាពនិង អភិវឌ្ឍទីផ្សារផងដែរ។ រីឯស្វាយចន្ទីក្នុងរយៈពេលថ្មីៗនេះ គួរឲ្យកត់សម្គាល់ថានោះគឺ ជាទីផ្សារក្នុងប្រទេសដែលមិនសក្តិសមឡើយ។ ហេតុដូច្នេះហើយគប្បីចាត់ទុកថា នោះគឺជាទីផ្សារមានសក្តានុភាព និងជា ប្រៀបខ្លាំងដើម្បីធ្វើឲ្យវិស័យ ពាណិជ្ជកម្ម ប្រកបដោយស្ថិរភាព។ ប្រសិនបើយើងផ្អែកទៅលើទីផ្សារបរទេសនោះការអភិវឌ្ឍទីផ្សារ នឹងដើរវង្វេងផ្លូវ និងមិនគ្រប់គ្រាន់សំរាប់ខ្សែសង្វាក់តម្លៃផងដែរ”៕