វៀតណាមខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅ​បញ្ចប់ជំងឺ​របេងនាឆ្នាំ២០៣៥

(VOVWORLD) - WHO ប្តេជ្ញាសហការជាមួយរដ្ឋាភិបាលវៀតណាមនៅថ្នាក់មជ្ឈឹម មូលដ្ឋាន សហគមន៍ និងដៃគូអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជំងឺរបេងឱ្យបានឆាប់តាមគោលដៅដែលបានកំណត់ផងដែរ។
វៀតណាមខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅ​បញ្ចប់ជំងឺ​របេងនាឆ្នាំ២០៣៥ - ảnh 1នាយកមន្ទីរពេទ្យសួតមជ្ឈឹម លោក Dinh Van Luong ប្រធានគណៈសម្របសម្រួលកម្មវិធីប្រយុទ្ធប្រឆាំងជំងឺរបេងជាតិ។ រូបថត៖ dangcongsan.vn

នាព្រឹកថ្ងៃទី ២២ មីនា នៅទីក្រុងហាណូយ ពិធីរំលឹកខួបទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺរបេង (២៤ មីនា ២០២៤) ក្រោមប្រធានបទ “បាទ! វៀតណាមអាចបញ្ចប់ជំងឺរបេង” ប្រព្រឹត្តិទៅជាផ្លូវការ។

ក្នុងពិធីនេះ នាយកមន្ទីរពេទ្យសួតមជ្ឈឹម លោក Dinh Van Luong ប្រធានគណៈសម្របសម្រួលកម្មវិធីប្រយុទ្ធប្រឆាំងជំងឺរបេងជាតិបានឲ្យដឹងថា វៀតណាមគឺជាប្រទេសដែលមានអម្រែកជំងឺរបេង និងជំងឺរបេងដែលស៊ាំនឹងថ្នាំជាប់ចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកជំងឺ និងអំរកជំងឺរបេងខ្ពស់បំផុតទាំង ៣០ នៅលើពិភពលោក៖

“ប្រធានបទទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺរបេងឆ្នាំ ២០២៤ គឺ៖ “បាទ! “វៀតណាមអាចបញ្ចប់ជំងឺរបេង”ជា“ការឆ្លើយតប”និងការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាជាមួយពិភពលោក ដោយអះអាងពីការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្ត និងសេចក្តីប្រាថ្នាខ្ពស់បំផុតរបស់វៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរបេង។ ទន្ទឹមនឹងនោះ ប្រធានបទឆ្នាំនេះបន្តអះអាងថា គោលដៅបញ្ចប់ជំងឺរបេងនៅវៀតណាមគឺអាចធ្វើទៅបានទាំងស្រុង”។

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ប្រធានតំណាងការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម លោកស្រី Angela Pratt បានអះអាងថា WHO ប្តេជ្ញាសហការជាមួយរដ្ឋាភិបាលវៀតណាមនៅថ្នាក់មជ្ឈឹម មូលដ្ឋាន សហគមន៍ និងដៃគូអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជំងឺរបេងឱ្យបានឆាប់តាមគោលដៅដែលបានកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ