វៀតណាមខំប្រឹងប្រែងក្លាយទៅជាប្រទេសមួយក្នុង Top ៤ប្រទេសឈានមុខក្នុងអាស៊ានអំពីបរិយាកាសវិនិយោគ

វៀតណាមខំប្រឹងប្រែងក្លាយទៅជាប្រទេសមួយក្នុង Top ៤ប្រទេសឈានមុខក្នុងអាស៊ានអំពីបរិយាកាសវិនិយោគ - ảnh 1
នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc

(VOV)_​ក្នុងសម័យប្រជុំប្រចាំខែសីហារបស់រដ្ឋាភិបាលវៀតណាម នា​រសៀល​ថ្ងៃទី
៣១សីហា បណ្ដាសមាជិករដ្ឋាភិបាល បានពិភាក្សាអំពីស្ថានភាព​សេដ្ឋកិច្ច សង្គមកិច្ច 
ក្នុងខែសីហា និងឆ្នាំ២០១៦ទាំងមូល។ តាមរបាយការណ៍​របស់ក្រសួងផែនការនិងវិនិយោគថា៖ សន្ទស្សន៍ប្រើប្រាស់ (CPI) ក្នុង៨ខែកន្លង​ទៅកើន១,៩១% បើប្រៀបនឹង
រយៈពេលដូចគ្នានាឆ្នាំទៅមិញ។  ទុនវិនិយោគពី​បរទេសបានចុះបញ្ជីទទួលបានជាង
១៤ពាន់លានដុល្លារអាមេរិក។ ធ្វើការសន្និដ្ឋានកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖​វៀតណាមដាក់គោលដៅក្លាយទៅជាប្រទេស
មួយ ក្នុងTop ៤ប្រទេស ឈានទៅ​មុខនៅអាស៊ាន អំពីបរិយាកាសវិនិយោគ៖

          “ ខ្ញុំបានស្នើអោយ​រដ្ឋមន្ត្រីគ្រប់រូប​ត្រូវវាយតំលៃ ពិនិត្យឡើងវិញខឿនសេដ្ឋកិច្ច។ 
នេះក៏គឺជាមូលដ្ឋានដើម្បីរដ្ឋាភិបាលបញ្ជាណែនាំប្រកបដោយល្អប្រសើរជាង។ យើង
ត្រូវធ្វើការងារនេះតាមរបៀបរៀបរយ នាំមកនូវផលប្រយោជន៍ច្រើនបំផុតសំរាប់​រដ្ឋ 
ធានាសមភាពរវាងវិនិយោគិននានា បង្កើតទំនុកទុកចិត្តក្នុងសង្គម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ