វៀតណាមខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាហ្វ្រីកខាងត្បូង
(VOV)_នាថ្ងៃទី ២២ មករា នៅសាធារណរដ្ឋអាហ្វ្រីកខាងត្បូង ឯកអគ្គរដ្ឋទូត
វៀតណាម និងជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅអាហ្វ្រីកខាងត្បូង (APC)
លោក Le Huy Hoang បានធ្វើអធិបតីកិច្ចប្រជុំដើមឆ្នាំ ២០១៤ នៃគណៈកម្មាធិការ
ដោយមាន ការចូលរួមរបស់ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកអាស៊ានចំនួន៧ ប្រចាំនៅអាហ្វ្រីកខាងត្បូង។
|
វៀតណាមខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាហ្វ្រីកខាងត្បូង
(http://www.nhandan.com.vn/) |
ឯកអគ្គរដ្ឋេទូត Le Huy Hoang បានអោយដឹងថា៖ ដោយមានតួនាទីជា ជាអ្នក សម្រុះសម្រួលនៃ APC ស្ថានទូតវៀតណាម រួមជាមួយស្ថានទូតនៃបណ្ដាប្រទេសជា សមាជិកអាស៊ាន ប្រចាំនៅអាហ្វ្រីកខាងត្បូង នឹងប្រមូលផ្តុំចូលក្នុងការផ្សព្វផ្សាយ
រូបភាព សក្ដានុភាពវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍នៃប្រទេសអាស៊ាន នានានៅអាហ្វ្រីកខាងត្បូង។ ពិសេស ដោយមានការផ្តើមគំនិតរបស់វៀតណាម
គណៈកម្មាធិការ APC នឹងមានបណ្ដាសកម្មភាពផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំ អាហ្វ្រីក ខាងត្បូង អំពីទិសដៅជំរុញខ្លាំងការផ្លាស់ប្តូរណាណិជ្ជកម្ម វិនិយោគរវាងអាស៊ាននិង
អាហ្វ្រីកខាងត្បូង។ ទន្ទឹមនឹងនោះ APC ក៏រួមសហការជាមួយស្ថាប័នស្រាវជ្រាវរបស់អាហ្វ្រីកខាងត្បូង រៀបចំបណ្ដាសកម្មភាពផ្លាស់ប្តូរ សិក្ខាសាលា ស្ដីពីសភាព ការណ៍នៅអាហ្វ្រីកខាងត្បូងនិយាយដោយឡែក និងទ្វីបអាហ្វ្រីកនិយាយរួម៕