វៀតណាមខំប្រឹងប្រែងធានាសិទ្ធិអភិវឌ្ឍន៍សំរាប់ប្រជាជនទាំងមូល

វៀតណាមខំប្រឹងប្រែងធានាសិទ្ធិអភិវឌ្ឍន៍សំរាប់ប្រជាជនទាំងមូល - ảnh 1
វៀតណាមខំប្រឹងប្រែងធានាសិទ្ធិអភិវឌ្ឍន៍សំរាប់ប្រជាជនទាំងមូល

(VOV)_នាថ្ងៃទី២២ កញ្ញា នៅខាងក្រៅកិច្ចប្រជុំ លើកទី៧១ ក្រុមប្រឹក្សា​អង្គការ​
សហប្រជាជាតិ នៅទីក្រុង New York (អាមេរិក) បានប្រព្រឹត្តទៅកិច្ចប្រជុំ​កំពូល ​រំលឹក
​ខួបអនុស្សាវរីយ៍លើកទី៣០ទិវាអង្គការសហប្រជាជាតិ អនុម័តលើសេចក្ដីថ្លែងការណ៍
ស្ដីអំពីសិទ្ធិអភិវឌ្ឍន៍ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិ​។

          ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម 
លោក Pham Binh Minh បានលើកច្បាស់ថា៖ សិទ្ធិចូលរួមក្នុងដំណើការ​អភិវឌ្ឍន៍​ និង
ទទួលបានសមិទ្ធិផលនានាក្នុងដំណើការអភិវឌ្ឍន៍​នេះគឺជាសិទ្ធិ​ជាសារវ័ន្ត​របស់មនុស្ស។
 ឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា៖ វៀតណាមបាននិងកំពុងខំប្រឹងប្រែងធានា
សិទ្ធិអភិវឌ្ឍន៍សំរាប់ប្រជាជនគ្រប់រូប បញ្ជូលសិទ្ធិ​អភិវឌ្ឍន៍​ក្នុងគ្រប់គោលការណ៍
 គោលនយោបាយ។ លោកបានអះអាងថែមទៀតថា៖វៀតណាមសូមសន្យាអនុវត្ត
​យ៉ាងម៉ត់ចត់​ កម្មវិធីរបៀបវារះ ​២០៣០​ ស្ដីអំពីការអភិវឌ្ឍន៍ចីរភាព ត្រៀមខ្លួនជា
ស្រេច សហប្រតិបត្តិការជាមួយ​​អង្គ​ការសហប្រជាជាតិ និងប្រទេសនានា ដើម្បីជំរុញ
សិទ្ធិអភិវឌ្ឍន៍ របស់ប្រទេសទាំង​ឡាយ និងប្រជាជនគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ