វៀតណាមខំប្រឹងប្រែងសម្រេចការងារត្រៀមរៀបចំអោយ IPU
|
សម័យប្រជុំ លើកទី៣៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម |
(VOV)_ថ្លែងមតិនៅក្នុងពិធីបើកសម័យប្រជុំ លើកទី៣៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នាព្រឹកថ្ងៃទី៩ មិនា ប្រធានរដ្ឋសភា លោក Nguyen
Sinh Hung បានស្នើ៖ គណៈចាត់តាំង IPU ១៣២ ត្រូវខំប្រឹងប្រែងសម្រេចរាល់ការ
ងារនៅ សល់ រួមសហការជាមួយលេខាធិការដ្ឋាន របស់ IPU គ្រប់ក្រសួង ស្ថាប័ន និងទីក្រុងហាណូយ រៀបចំ IPU ប្រកបដោយជោគជ័យ រួមចំណែកលើកកំពស់
តួនាទី របស់វៀតណាមនិងរដ្ឋសភាវៀតណាមលើឆាកអន្តរជាតិ។ លោក Nguyen
Sinh Hung បានសង្កត់ធ្ងន់ថា៖
“ ជាប្រទេសម្ចាស់ផ្ទះ យើងត្រូវផ្សាយរូបភាពទឹកដី មនុស្ស ប្រវត្តិសាស្ត្រ វប្បធម៌និងប្រពៃណីវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ និងនេះក៏គឺជាឱកាសដើម្បីយើងបញ្ជាក់ជាសមាជិកសកម្ម ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ។
ខ្ញុំស្នើគណៈចាត់តាំងគ្រប់ជាន់ថ្នាក់ត្រូវសកម្ម សម្រេចការងារនៅសល់។ ទន្ទឹម
នឹងនោះ បណ្ដាសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតដែលអនុម័តនៅក្នុងជំនួប ពិភាក្សាជំនាញ ត្រូវបង្ហាញច្បាស់នូវគោលជំហរស្នេហាសន្តិភាព ប្រពៃណី
វប្បធម៌ ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រជាជនវៀតណាម ការរួសរាយរ៉ាក់ទាក់ ស្មារតីសហប្រតិបត្តិការ បើកទូលាយទំនាក់ទំនងជាមួយមិត្តភក្តិអន្តរ
ជាតិ។”
ក៏ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
វៀតណាម បានផ្តល់មតិចំពោះការត្រៀមរៀបចំអោយមហាសន្និបាត IPU
លើកទី១៣២ ៕