វៀតណាមគឺជាដៃគូដ៏គួរឱ្យទុកចិត្តនិងរឹងមាំរបស់អង្គការសហប្រជាជាតិ (អ.ស.ប)
(VOVWORLD) - ទទួលជួបលោកឯកអគ្គរដ្ឋទូត Dang Hoang Giang អគ្គលេខាធិការអ.ស.ប លោក António Guterres បានបញ្ជាក់ថា វៀតណាមគឺជាដៃគូដ៏គួរឱ្យទុកចិត្ត និងរឹងមាំ របស់អ.ស.ប។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប។ (រូបថត៖ VNA) |
នាថ្ងៃទី ២៥ ខែកុម្ភៈ នៅទីស្នាក់ការអ.ស.បនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំ អ.ស.បបានជូនសារតាំងរបស់ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc ចំពោះអគ្គលេខាធិការអ.ស.ប លោក Antonio Guterres ។
ទទួលជួបលោកឯកអគ្គរដ្ឋទូត Dang Hoang Giang អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បានបញ្ជាក់ថា វៀតណាមគឺជាដៃគូដ៏គួរឱ្យទុកចិត្ត និងរឹងមាំ របស់អ.ស.ប។ លោកអគ្គលេខាធិការអ.ស.បបានចាត់ទុកថា រាល់សមិទ្ធិផលអភិវឌ្ឍ ដែលវៀតណាមសម្រេចបាននាពេលកន្លងមក គឺជាឧទាហរណ៍លេចធ្លោមួយនៃភាព ជោគជ័យរបស់ប្រទេសកំពុងអភិវឌ្ឍន៍មួយ។ លោក Antonio Guterres បានវាយតម្លៃ ខ្ពស់ចំពោះសមត្ថភាពរបស់វៀតណាមក្នុងការកាន់តំណែងសំខាន់ៗនៅទីភ្នាក់ងារ អ.ស.បនានា រួមទាំងតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប អាណត្តិ ២០២០-២០២១ និងការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពផងដែរ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានបញ្ជាក់ថា វៀតណាមតែងតែជាដៃគូគួរឱ្យទុកចិត្ត និងមានការទទួលខុសត្រូវរបស់អ.ស.ប។ លោកឯកអគ្គរដ្ឋទូតបានឱ្យដឹងថា នឹងខិតខំប្រឹងប្រែងជំរុញការចូលរួមយ៉ាងសកម្ម ម្ចាស់ការរបស់វៀតណាម ក៏ដូចជាការរួមវិភាគទានជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព របស់វៀតណាមទៅក្នុងការងាររួមរបស់សហគមន៍អន្តរជាតិ ជាពិសេសក្នុងការ អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ការឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ និងការរក្សាសន្តិភាពអន្តរជាតិ៕