វៀតណាមគឺជាដៃគូដ៏សំខាន់របស់អង្គការសហប្រជាជាតិ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមបានសន្យាយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម និងសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ គាំទ្រមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងប្រព័ន្ធអភិបាលកិច្ចសកល។
វៀតណាមគឺជាដៃគូដ៏សំខាន់របស់អង្គការសហប្រជាជាតិ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina Mohammed  (រូបថត៖ VGP/Nhat Bac)

នាព្រឹកថ្ងៃទី ១៦ ឧសភា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina Mohammed ។

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមបានសន្យាយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម និងសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ គាំទ្រមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងប្រព័ន្ធអភិបាលកិច្ចសកល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គការសហប្រជាជាតិបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់បណ្ដាប្រទេសក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ធានាសន្តិសុខសង្គម និងការផ្ដល់ប្រឹក្សាគោលនយោបាយ និងការស្តារឡើងវិញតាមរបៀបបៃតង ប្រកបដោយនិរន្តរភាព និងខ្លួនទីពឹងខ្លួន។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គការសហប្រជាជាតិគាំទ្រមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ ក្នុងនោះមានការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); ជួយឧបត្ថម្ភមីយ៉ាន់ម៉ារក្សាស្ថិរភាពស្ថានការណ៍តាមរយៈការសន្ទនា និងការសម្រុះសម្រួល ធានាសុវត្ថិភាពជូនប្រជាជន និងការទទួលបានជំនួយមនុស្សធម៌។

ជាការឆ្លើយតប អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី Amina Mohammed បានអះអាងថា វៀតណាមគឺជាដៃគូដ៏សំខាន់ ហើយជាមិត្តភក្តិរបស់អង្គការសហប្រជាជាតិ ហើយមានគោលបំណងថា ភាគីទាំងពីរបន្តអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពជាងទៀត។ អង្គការសហប្រជាជាតិនឹងបន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់អាទិភាពអភិវឌ្ឍន៍របស់វៀតណាមតាមទិសដៅបៃតង ប្រកបដោយចីរភាព និងខ្លួនទីពឹងខ្លួន។ លោកស្រីមានគោលបំណងថា ទំនាក់ទំនងភាពជាដៃគូអាស៊ាន - អង្គការសហប្រជាជាតិនឹងបន្តត្រូវបានពង្រឹង ដើម្បីផលប្រយោជន៍សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។

វៀតណាមគឺជាដៃគូដ៏សំខាន់របស់អង្គការសហប្រជាជាតិ - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោកAbdulla Shahid (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Abdulla Shahid នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអះអាងថា វៀតណាមគាំទ្រដំណើរការធ្វើកំណែទម្រង់របស់អង្គការសហប្រជាជាតិ ព្រមទាំងស្នើឱ្យអង្គការសហប្រជាជាតិបន្តយកចិត្តទុកដាក់ជំរុញអាទិភាព ជួយឧបត្ថម្ភដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ស្ដីពីកិច្ចសហប្រតិបត្តិការផ្ទេរប្រគល់បច្ចេកវិជ្ជាផលិតកម្មវ៉ាក់សាំង និងថ្នាំព្យាបាល សំភារៈបរិក្ខាពេទ្យ ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ ការធានាសុខុមាលភាពសង្គម និងផ្តល់ប្រឹក្សាគោលនយោបាយ បទពិសោធន៍ស្ដារឡើងវិញក្រោយជំងឺរាតត្បាតតាមទិសដៅបៃតង ប្រកបដោយចីរភាព និងខ្លួនទីពឹងខ្លួន។

ជាការឆ្លើយតប ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Abdulla Shahid បានអះអាងពីការយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបនឹងគោលបំណង និងផលប្រយោជន៍រួម ហើយមានការរួមវិភាគទានដ៏សំខាន់ជាច្រើនដើម្បីពង្រឹងពហុភាគីនិយម និងចូលរួមក្នុងការងាររបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ