វៀតណាមគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅអាស៊ីអាគ្នេយ៍សម្រាប់ហិរញ្ញវត្ថុតាមអ៊ីនធឺណិត

(VOVWORLD) - លោក Yeo Siang Tiong អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃ Kaspersky Lab បានឲ្យដឹងថា ការធ្វើស្ថិតិនាពេលថ្មីៗរបស់ក្រុមហ៊ុននេះបានបង្ហាញថា អត្រានៃករណីបោកប្រាស់ទាក់ទងនឹងធនាគារ ប្រព័ន្ធទូទាត់ និងហាងអេឡិចត្រូនិចនៅវៀតណាម គឺទាបជាងបើធៀបនឹង ប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនផលិតនិងចែកចាយកម្មវិធីសុវត្ថិភាពឈានមុខគេ Kaspersky Lab (រុស្ស៊ី) បានវាយតម្លៃថា វៀតណាមគឺជាប្រទេស "សុវត្ថិភាពបំផុត" នៅអាស៊ីអាគ្នេយ៍ នៅចំពោះមុខការគំរាមកំហែងវាយប្រហារផ្នែកហិរញ្ញវត្ថុទៅលើធនាគារ ប្រព័ន្ធទូទាត់ និងហាងទំនិញអនឡាញ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយទីភ្នាក់ងារសារព័ត៌មាន Sputnik លោក Yeo Siang Tiong អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃ Kaspersky Lab បានឲ្យដឹងថា ការធ្វើស្ថិតិនាពេលថ្មីៗរបស់ក្រុមហ៊ុននេះបានបង្ហាញថា អត្រានៃករណីបោកប្រាស់ទាក់ទងនឹងធនាគារ ប្រព័ន្ធទូទាត់ និងហាងអេឡិច ត្រូនិចនៅវៀតណាម គឺទាបជាងបើធៀបនឹងប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។

លោក Yeo Siang Tiong ចាត់ទុកថា៖ ការទូទាត់ និងការទិញទំនិញតាមអនឡាញរបស់អ្នកប្រើប្រាស់នៅ វៀតណាមកាន់តែត្រូវបានកែលម្អ។ លទ្ធផលនេះប្រហែលជាអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងដែលដោយឥតឈប់ឈររបស់រដ្ឋាភិបាលវៀតណាមក្នុងការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខហិរញ្ញវត្ថុ និងទិន្នន័យក្នុងបរិបទដែលធនាគារចល័ត និងកាបូបអេឡិចត្រូនិកក្នុងតំបន់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ