វៀតណាមគឺជាភ្ញៀវអញ្ជើញកិត្តិយសនៅ ACCENTA ឆ្នាំ 2014

(VOVworld)-ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ACCENTA លើកទី៦៩ បាន ប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៤កញ្ញា នៅទីក្រុង Ghent ចំណុះខេត្ត Flander ភាគខាងកើត
បែលហ្ស៊ីក។ នេះជាព្រឹត្តការណ៍ពាណិជ្ជកម្មធំ១នៅ អឺរ៉ុប និងជាសកម្មភាពពាណិជ្ជ
កម្មធំបំផុតរបស់តំបន់ Flanderនិយាយដោយ ឡែកនិងរបស់ប្រទេសបែលហ្ស៊ីក
និយាយរួម។

វៀតណាមគឺជាភ្ញៀវអញ្ជើញកិត្តិយសនៅ ACCENTA ឆ្នាំ 2014 - ảnh 1
ក្រុង Can Tho ជាទីក្រុងតំណាងរបស់វៀតណាមចូលរួមក្នុង
ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ACCENTA(រូបថតៈ vietnam+)

       ឆ្នាំ២០១៤ ទីក្រុង Can Tho ជាទីក្រុងតំណាងរបស់វៀតណាមចូល​រួមក្នុងផ្សារ
ណាត់នេះ។ ដោយសារ “វាលទំនាបទន្លេ Cuu Long -វៀតណាម ឆ្ពោះទៅខឿនសេដ្ឋ
កិច្ចបៃតង” Can Tho មានបំណងពន្លឿនពាណិជ្ជកម្ម ផ្សព្វ ផ្សាយ ឧទ្ទេសនាមអំពី
រូបភាពទឹកដីនិងមនុស្សវៀតណាម រួមទាំងសក្កានុភាព អភិវឌ្ឍន៍របស់ទីក្រុង​ និង
ខេត្តនានានៅវាលទំនាបទន្លេ Cuu Long ទៅកាន់ សម្ព័ន្ធសមាគមអង្គភាពអាជីវកម្ម
អ្នកនាំចូល និងវិនិយោគិននៅបែលហ្ស៊ីក និយាយដោយឡែកនិងបណ្តាប្រទេស
នៅអឺរ៉ុបនិយាយរួម។ ក្នុងក្របខ័ណ្ឌ នៃ ផ្សារណាត់នេះ Can Tho បានរៀបចំសន្និសីទ
ពន្លឿនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍១ និងដំណើការពិនិត្យទីផ្សារនៅប្រ
ទេសអឺរ៉ុបមួយចំនួនផង​ដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ