វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសន្តិភាពនិងសន្តិសុខអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១៣ មិថុនា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យពិភាក្សាស្តីពី "ការប្រែប្រួលអាកាសធាតុ សន្តិភាព និងសន្តិសុខ"។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងប្រទេសសមាជិកអង្គការសហប្រជាជាតិជិត៨០។

វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសន្តិភាពនិងសន្តិសុខអន្តរជាតិ - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ VOV)

ថ្លែងមតិក្នុងសម័យពិភាក្សា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រមុខបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមពហុភាគី ប៉ះពាល់ដល់បរិស្ថាន សេដ្ឋកិច្ច និងសង្គម ព្រមទាំងជាកត្តា បង្កើនហានិភ័យសម្រាប់សន្តិភាព និងសន្តិសុខនៅកម្រិតពិភពលោក។ តំណាងវៀតណាមបានអះអាងថា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប គួរតែបន្តជំរុញរបៀបវារៈស្តីពីការប្រែប្រួលអាកាសធាតុ។ ដំបូងបង្អស់ ក្រុមប្រឹក្សាសន្តិសុខត្រូវប្រកាន់យកនូវវិធីសាស្រ្តរួមមួយដើម្បីដោះស្រាយជម្លោះដល់ឫសគល់ ធ្វើឱ្យមានតុល្យភាពបញ្ហាប្រឈមរវាងសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី ដាក់ការវិភាគហានិភ័យនៃការប្រែប្រួលអាកាសធាតុទៅក្នុងមុខងារ បេសកកម្មរក្សាសន្តិភាព និងបេសកកម្មនយោបាយពិសេស។ លើសពីនេះទៀត ក្រុមប្រឹក្សាសន្តិសុខគួរតែគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយយន្តការពាក់ព័ន្ធដូចជា អនុសញ្ញាក្របខ័ណ្ឌអ.ស.ប ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស; ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគំនិតផ្តួចផ្តើមថ្នាក់ជាតិ និងថ្នាក់តំបន់ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីឆ្លើយតបកាន់តែសមស្រប និងមានប្រសិទ្ធភាពចំពោះបញ្ហា និងស្ថានភាពដែលកំពុងកើតមានឡើង។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានរំលឹកឡើងវិញនូវអនុសាសន៍ដែល វៀតណាមបានលើកឡើងនៅក្រុមប្រឹក្សាសន្តិសុខស្តីពីការបង្កើតប្រព័ន្ធទិន្នន័យទូលំទូលាយអំពីផលប៉ះពាល់ពហុភាគីនៃការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងក្នុងការឆ្លើយតបញ្ហា សកលលោក។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមនឹងបន្តគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងគំនិតផ្តួចផ្តើមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ