វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមនានា ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ពេញលេញចំពោះបញ្ហាប៉ាឡេស្ទីន
(VOVWORLD) - នាថ្ងៃទី ២៦ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពតំបន់មជ្ឈឹមបូព៌ា រួមមានបញ្ហាប្រទេសប៉ាឡេស្ទីនផងដែរ។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Minh Khoi (រូបថត៖ VNA) |
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Minh Khoi បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌ និងស្ថានភាពអំពើហឹង្សានៅតែបន្តកើតមានឡើង ដោយសំដៅទៅលើជនស៊ីវិល ជាពិសេសគឺស្ត្រីនិងកុមារនៅតំបន់ហ្គាហ្សានិងតំបន់ដែនដីផ្សេងៗទៀតដែលត្រូវបានប៉ាឡេស្ទីនកាន់កាប់ផងដែរ។
លោក Dang Minh Khoi ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយដល់ប្រជាជនប៉ាឡេស្ទីនក្នុងគ្រប់ទម្រង់ ដើម្បីជំនះពុះពារលើបញ្ហាវិបត្តិពហុវិស័យនេះ ដោយផ្តល់អាទិភាពដល់ជំនួយមនុស្សធម៌សម្រាប់ក្រុមដែលងាយ ជួបការលំបាក ព្រមទាំងបង្កើនថវិកាសម្រាប់ស្ថាប័នផ្តល់ជំនួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅជិតបូព៌ា (UNRWA) ក៏ដូចជាអំពាវនាវឱ្យភាគីនានាគួរឲ្យអត់ធ្មត់ កាត់បន្ថយភាពតានតឹង និងបញ្ឈប់រាល់អំពើហឹង្សា ដើម្បីផលប្រយោជន៍របស់ជនស៊ីវិលផងដែរ។
លើសពីនេះទៅទៀតលោក Dang Minh Khoi បានអះអាងទៀតថាវៀតណាមគាំទ្ររាល់ការខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមនានាដើម្បីសម្រេចបាននូវដំណោះស្រាយពេញលេញ យុត្តិធម៌និងយូរអង្វែងសម្រាប់បញ្ហាប៉ាឡេស្ទីន ដោយឈរ លើគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិនិងសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខនិងរបស់អង្គការសហប្រជាជាតិផងដែរ៕