|
វៀតណាមគាំទ្រការជួបសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីបង្កើនប្រសិទ្ធិភាពនិងតួនាទិរបស់ក្រុមប្រឹក្សារសិទ្ធិមនុស្សស |
(VOV)_នាថ្ងៃទី៣មិនា ថ្លែងមតិនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី២៨នៃក្រុម
ប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋ
មន្ត្រីក្រសួងកាបរទេស លោក Nguyen Quoc Cuong បានអះអាងថា៖វៀតណាមគាំ
ទ្រការចរចារ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា លើកកំពស់បណ្ដាគោល
ការណ៍របស់ច្បាប់អន្តរជាតិ បង្កើនការស្រុះចិត្តគំនិត …លៗ។ វាយតំលៃអំពីតួនា
ទីរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងរយៈពេល១០ឆ្នាំកន្លងទៅ លោក Nguyen Quoc
Cuong បានចាត់ទុកថា៖ ស្ថាប័ននេះបានមានការរួមវិភាគទានយ៉ាងសកម្មក្នុងការ
ជំរុញការគោរព និងការពារសិទ្ធិមនុស្សនានា លើកកំពស់មនសិការអំពីសិទ្ធិ
មនុស្ស។ អនុរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា៖ ក្រុមប្រឹក្សារអង្គការសហប្រជាជាតិ
ត្រូវធានាតម្លាភាព បរានុម័ត មិនលំអៀង បង្កើនការចរចារ កិច្ចសហប្រតិបត្តិការ
និងយកចិត្តទុកដាក់ច្រើនជាងទៀត ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងក្រុមមនុស្ស
ងាយរងគ្រោះ។
នៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់លើកទី២៨នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គ
ការសហប្រជាជាតិ ប្រធានគណៈប្រតិភូវៀតណាមបានចូលរួមនិងថ្លែងមតិនៅ
ក្នុងកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ស្ដីពីអនុសញ្ញាមិនវាយសួរចម្លើយ។ ក្រៅពីនេះ
គណៈប្រតិភូវៀតណាមក៏មានបណ្ដាជំនួបទ្វេភាគីផងដែរ៕