វៀតណាមគាំទ្រការងារ​ប្រយុទ្ធ​ប្រឆាំង​ការរីកសាយភាយ និង​ឆ្ពោះទៅរកការរំសាយសព្វាវុធ​នុយក្លេអ៊ែរទាំងស្រុង

(VOVWORLD) - សម័យប្រជុំលើកទី ៦៧ មហាសន្និបាតនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងប្រព្រឹត្តទៅនៅរដ្ឋធានី Vienna (អូទ្រីស) ចាប់ពីថ្ងៃទី ២៥-២៩ ខែកញ្ញា។ 
វៀតណាមគាំទ្រការងារ​ប្រយុទ្ធ​ប្រឆាំង​ការរីកសាយភាយ និង​ឆ្ពោះទៅរកការរំសាយសព្វាវុធ​នុយក្លេអ៊ែរទាំងស្រុង - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំក្រុមប្រឹក្សាអភិបាល IAEA នៅខែកញ្ញា ឆ្នាំ ២០២៣។ រូបថត៖ TTXVN

មុននោះ ចាប់ពីថ្ងៃទី ១១-១៥ ខែកញ្ញា ក្រុមប្រឹក្សាអភិបា ល IAEA បានបើកកិច្ចប្រជុំជាប្រចាំលើកទី ៣។ ថ្លែងមតិនៅកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Nguyen Trung Kien អភិបាលនិងជាតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ IAEA បានអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាម គាំទ្រការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងលើកកម្ពស់សិទ្ធិរបស់ប្រទេសដែលប្រើប្រាស់ថាមពលនិងអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងកាតព្វកិច្ចចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT); ហើយបានស្នើឲ្យ IAEA បន្តបង្កើនការឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយវៀតណាមលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

នៅខាងក្រៅកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានរៀបចំពិធីជប់លៀងដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់មិត្តភក្តិអន្តរជាតិក្នុងអំឡុងពេលកាន់តួនាទីជាសមាជិកក្រុមប្រឹក្សាអភិបាល IAEA។ ក្នុងអំឡុងពេលកាន់តួនាទីនេះ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សានិងសម្របសម្រួលគោលជំហរជាមួយបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាអភិបាល IAEA ។ វៀតណាមក៏បានរួមចំណែកសម្លេងជាមួយក្រុម G៧៧ ជំរុញការអភិវឌ្ឍនិងអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព បម្រើការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសពង្រឹងការគាំទ្របច្ចេកទេសរបស់ IAEA សម្រាប់ប្រទេសទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ