វៀតណាមគាំទ្រការផ្តើមគំនិតរបស់ ILOក្នុងការកសាងរបៀបវារៈស្តីពីអន្តោប្រវេសន៍យុត្តិធម៌
(VOVworld)- វៀតណាមគាំទ្រការផ្តើមគំនិតរបស់មហាសន្និបាតអង្គការពលកម្ម
អន្តរជាតិ (ILO) ក្នុងការកសាងរបៀបវារៈស្តីពី អន្តោប្រវេសន៍យុត្តិធម៌។រដ្ឋមន្រ្តី
ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai
Chuyen បានអះអាងដូច្នេះ ក្នុងសម័យប្រជុំមហាសន្និបាតអង្គការពលកម្មអន្តរ
ជាតិ លើកទី១០៣ នាថ្ងៃទី១១មិថុនា នៅទីក្រុងហ្សឺណែវ(ស្វីស)។ ថ្លែងមតិចំពោះ
មុខតំណាងជាង ៤ពាន់នាក់មកពីប្រទេសជាសមាជិកចំនួន១៨៥ លោកស្រី
Pham Thi Hai Chuyen បាន សង្កត់ធ្ងន់លើការជម្រុញនិងការពារឪកាសការងារ
ចីរភាពសម្រាប់ពលករអន្តោបប្រវេសន៍ ជានិច្ចកាលជាគោលដៅអាទិភាពរបស់
វៀតណាម និងបានអនុវត្ត៍តាមរយៈការ សុក្រិដ្ត និងបង្កើនលក្ខណៈប្រតិបត្តិច្បាប់។
|
រដ្ឋមន្រ្តី Pham Thi Hai Chuyen ថ្លែងមតិក្នុងសន្និសីទពលករអន្តរជាតិលើកទី១០៣
(រូបថតៈ vov.vn) |
វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងរបស់ ILO សំដៅការពារផលប្រយោជន៍
ដ៏ត្រឹមត្រូវរបស់ប្រជាពលករ។ ដោយឈរលើមូលដ្នាននោះ វៀតណាមប្រឆាំងជំ
ទាស់ដាច់ហឹង្សា និងសំណូមពរបញ្ឈប់មួយរំពេច រាល់សកម្មភាពរំលោភ បង្ក
រឿងហេតុក្នុងតំបន់សមុទ្រជាចំណុះអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់
វៀតណាមនៅសមុទ្រខាងកើត នាសព្វថ្ងៃ។ វៀតណាមអំពាវនាវប្រទេសនានា
និងសហគមន៍អន្តរជាតិគាំទ្រការខំប្រឹង ប្រែងដោះស្រាយជំលោះនៅតំបន់នេះ
ដោយសន្តិវិធី ស្របទៅនឹងច្បាប់អន្តរជាតិ សំដៅ ការពារផលប្រយោជន៍ស្រប
ច្បាប់សម្រាប់ប្រជាពលករវៀតណាម៕