វៀតណាមគាំទ្រក្រុមហ៊ុនកាណាដាមកធ្វើអាជីវកម្មនិងវិនិយោគប្រកបដោយប្រសិទ្ធភាពដើម្បីផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ

(VOVWORLD) - វៀតណាមគាំទ្រក្រុមហ៊ុនកាណាដាមកធ្វើអាជីវកម្មនិងវិនិយោគប្រកប ដោយប្រសិទ្ធភាពដើម្បីផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ នេះគឺជាការបញ្ជាក់របស់អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh នៅក្នុងជំនួបពិា     ភាក្សាជាមួយអគ្គនាយកសកលនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife លោក Roy Gori នាថ្ងៃទី ២៩ ខែវិច្ឆិកា។ 
វៀតណាមគាំទ្រក្រុមហ៊ុនកាណាដាមកធ្វើអាជីវកម្មនិងវិនិយោគប្រកបដោយប្រសិទ្ធភាពដើម្បីផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ - ảnh 1 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សាជាមួយ អគ្គនាយកសកលនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife លោក Roy Gori 

អបអរសាទរចំពោះ Manulife វៀតណាម សម្រេចបាននូវលទ្ធផលខាងអាជីវកម្មយ៉ាងវិជ្ជមាន បន្ទាប់ពីជិត ២០ ឆ្នាំកន្លងទៅ ហើយក្លាយទៅជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំបំផុតនៅលើទីផ្សារវៀតណាម។  លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាយ៉ាងយូរអង្វែងនិងស្ថិរភាពរបស់ក្រុមហ៊ុន Manulife ប្រចាំនៅវៀតណាម ក៏ដូចជាបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន កសាងសហគមន៍នៅវៀតណាមដូចជាការរៃអង្គាសប្រាក់សំរាប់ការព្យាបាលជំងឺមហារីក និងការវះកាត់បេះដូងសម្រាប់កុមារមានស្ថានភាពពិបាកជាដើម។ លោកស្រី Dang Thi Ngoc Thinh បានស្នើថា នាពេលខាងមុខ ក្រៅពីការធ្វើអាជីវកម្ម ក្រុមហ៊ុននឹងបន្តចូលរួមច្រើនបន្ថែមទៀត ក្នុងសកម្មភាពសង្គម ជួយឧបត្ថម្ភដល់ការកសាងសហគមន៍ ព្រមទាំងសកម្មភាពសប្បុរសធម៍ អប់រំ ជាពិសេសគឺនៅបណ្តាលតំបន់ដែលជួបការលំបាកជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ