វៀតណាមគាំទ្រការសន្ទនាទាក់ទិនដល់សិទ្ធិមនុស្សនៅម៉ីយ៉ាន់ម៉ា អ៊ីរ៉ង់
(VOVWORLD) /  
|
វៀតណាមគាំទ្រការសន្ទនាទាក់ទិនដល់សិទ្ធិមនុស្សនៅម៉ីយ៉ាន់ម៉ា អ៊ីរ៉ង់និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (baodatviet.vn) |
Vovworld-ក្រុមប្រឹក្សាសិទ្ធិមនុស្សនាថ្ងៃទី១៧មិនាបានដំណើរការសម័យ
សន្ទនាអំពីស្ថានភាពធានានិងជំរុញសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងអ៊ីរ៉ង់។ ថ្លែងមតិនៅសម័យពិភាគ្សាអំពីមីយ៉ាន់ម៉ា
ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានគណៈប្រតិភូវៀតណាមអមការិយាល័យ
អង្គការសហប្រជាជាតិអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិផ្សេងៗ
នៅ Geneva ស្វីសបានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវបន្ត
សហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ាដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យ
ភាពឯករាជ្យរបស់មីយ៉ាន់ម៉ា។វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភមីយ៉ាន់
ម៉ាលើកកំពស់គុណភាពជីវភាពរស់នៅនិងជំរុញការការពារសិទ្ធិរបស់ប្រជាជន
និងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍របស់ខ្លួនអំពីការកសាងប្រទេស
ឡើងវិញ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងសមាហរណកម្មអន្តរជាតិនិងដំបន់។
នាថ្ងៃដ៏ដែល ក្រុមប្រឹក្សាសិទ្ធិមនុស្សបានដំណើរការសម័យពិភាគ្សាអំពី
ស្ថានភាពអ៊ីរ៉ង់និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។តាមគំរោង
ក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងបន្តពិភាគ្សានិងចរចារអំពីពង្រាងសេចក្តីសំរេចចិត្តទាក់ទិនដល់ស្ថានភាពធានានិងជំរុញសិទ្ធិមនុស្សនៅប្រទេសមួយចំនួនមុនពេលបិទបញ្ចប់នាថ្ងៃទី២៨មិនាឆ្នាំ២០១៤៕
-VOVWORLD