វៀតណាមគាំទ្រការស៊ើបអង្កេតនិងសើរើការទទួលខុសត្រូវរបស់ក្រុម IS
(VOVWORLD) - នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា អំពើភេរវកម្មគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយវៀតណាមគាំទ្រការងាររបស់ក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ IS សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដែលនាំមកនូវយុត្តិធម៌ដល់ជនរងគ្រោះនៅអ៊ីរ៉ាក់។
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ក្នុងកិច្ចប្រជុំ |
នាថ្ងៃទី ១២ ឧសភា ចក្រភពអង់គ្លេសបានសម្របសម្រួលជាមួយអាមេរិក ប៊ែលហ្សិក អ៊ីរ៉ាក់ ហូឡង់និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីបើកកិច្ចប្រជុំមួយតាមទម្រង់ Arria នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហាប្រើប្រាស់បច្ចេកវិទ្យានិងភាពជាដៃគូដើម្បីធានានូវយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើប្រល័យពូជសាសន៍។
នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា អំពើភេរវកម្មគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយវៀតណាមគាំទ្រការងាររបស់ក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ IS សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដែលនាំមកនូវយុត្តិធម៌ដល់ជនរងគ្រោះនៅអ៊ីរ៉ាក់។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរឥតងាករ៉េរបស់វៀតណាមក្នុងការធានាការរសើរើទំនួលខុសត្រូវសម្រាប់រាល់ការបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្ស អន្តរ ជាតិក៏ដូចជាស្នើឱ្យសហគមន៍អន្តរជាតិ ជួយពង្រឹងសមត្ថភាពរបស់បណ្តាប្រទេសស្របតាមតម្រូវការនិងស្ថានភាពនៃប្រទេសនីមួយៗ៕