វៀតណាមគាំទ្រចំពោះដំណើរការសន្តិភាពគ្រប់ជ្រុងជ្រោយនៅអាហ្គានីស្ថាន

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំនៅអ.ស.បបានអះអាងថា វៀតណាមគាំទ្រចំពោះដំណើរការ សន្តិភាពគ្រប់ជ្រុងជ្រោយដែល ដឹកនាំនិងធ្វើម្ចាស់ដោយប្រជាជនអាហ្គានីស្ថានផ្ទាល់ខ្លួន។ 
វៀតណាមគាំទ្រចំពោះដំណើរការសន្តិភាពគ្រប់ជ្រុងជ្រោយនៅអាហ្គានីស្ថាន - ảnh 1 ក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអំពីស្ថានភាពនៅអាហ្គានីស្ថាន។ (រូបថត៖ VOV)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) នៅថ្ងៃទី៣ កញ្ញា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ពិភាក្សាអំពីស្ថានភាពនៅអាហ្គា នីស្ថាននិងសកម្មភាពរបស់ក្រុមបេសកកម្មរបស់អ.ស.បប្រចាំនៅអាហ្គានីស្ថាន (UNAMA)។ នៅទីនេះ វៀតណាមបានគាំទ្រចំពោះដំណើរការសន្តិ ភាពគ្រប់ជ្រុងជ្រោយដែល ដឹកនាំនិងធ្វើម្ចាស់ដោយប្រជាជនអាហ្គានីស្ថានផ្ទាល់ខ្លួន។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំនៅអ.ស.បបានអះអាងថា វៀតណាមគាំទ្រចំពោះដំណើរការ សន្តិភាពគ្រប់ជ្រុងជ្រោយដែល ដឹកនាំនិងធ្វើម្ចាស់ដោយប្រជាជនអាហ្គានីស្ថានផ្ទាល់ខ្លួន។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃការបន្តអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៥១៣ របស់ក្រុមប្រឹក្សាសន្តិសុខ ជាពិសេសគឺការចាប់ផ្ដើមដំណើរការសន្តិភាពឲ្យបានឆាប់ៗ។ ព្រមទាំងចែក រំលែកការព្រួយបារម្ភចំពោះករណីវាយប្រហាររបស់កម្លាំងតាលីបង់និងអង្គការភេរវកម្មផ្សេងៗទៀតតម្រង់ទៅលើស្ត្រី កុមារនិងអ្នកចូលរួមក្នុងដំណើរ ការសន្តិភាពផងដែរ។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានអំពាវនាវ ឲ្យមានការកែលម្អស្ថានភាពសន្តិសុខ ជំរុញការស្ដារប្រទេសអាហ្គានីស្ថាន ឡើងវិញ ការកាត់បន្ថយភាពក្រីក្រដោះស្រាយស្ថានភាពបាត់បង់សន្តិសុខ ស្បៀងអាហារ ក៏ដូចជាឆ្លើយតបនឹងជម្ងឺ Covid-19 និងការប្រែប្រួលអាកាស ធាតុ។ លោកឯកអគ្គរដ្ឋទូតវៀតណាមបានអះអាងសារជាថ្មីនូវការគាំទ្រ ចំពោះក្រុមបេសកកម្មរបស់អង្គការសហប្រជាជាតិ ហើយចាត់ទុកថា ក្រុម ប្រឹក្សាសន្តិសុខត្រូវការបន្តពន្យាពេលភារកិច្ចរបស់ក្រុមបេសកកម្មក្នុងពេលវេលាដ៏សំខាន់នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ