វៀតណាមគាំទ្រទីផ្សារអាកាសចរណ៍ឯកភាព
|
លោក Dinh Viet Thang (TTXVN) |
(VOV)_សន្និសីទកំពូលអាកាសចរណ៍ របស់ EU និង ASEAN ដែលបញ្ចប់ នៅ សិង្ហបុរី នាថ្ងៃទី ១២ កុម្ភះ ក្រោយយៈពេល២ថ្ងៃប្រជុំ ឯកភាពអំពីការជំរុញដំណើរ ការចរចារ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនគមនាគមន៍អាកាសចរណ៍ លើ
គ្រប់វិស័យ រវាង EU និង ASEAN។
សន្និសីទបានអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួមដោយ សង្កត់ធ្ងន់ទៅលើសារ
សំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការនិងតួនាទិដ៏សែនសំខាន់ នៃគំរោងការណ៍ក សាងទីផ្សារអាកាសចរណ៍ឯកភាព( SAM) របស់អាស៊ានដោយ EU ផ្តល់ជំនួយ។ ថ្លែងមតិនៅក្នុងសន្និសិទលើកនេះ នាយករង នាយកដ្ឋានអាកាសចរណ៍វៀតណាម
លោក Dinh Viet Thang បានអះអាងថា៖ វៀតណាមជានិច្ចកាលគាំទ្រយ៉ាងខ្លាំងក្លា
ការអនុវត្ត SAM ក្នុងតំបន់អាស៊ីអាគ្នេយ៍និងមានបណ្ដាការបោះជំហានសមស្របជា មួយការផ្តើមគំនិតបង្កើតទីផ្សារនេះនាឆ្នាំ ២០១៥។ វៀតណាមសន្យាសកម្មចូលរូម
ក្នុងការកសាងទីផ្សារអាកាសចរណ៍រួមអាស៊ាន និងឈានទៅដល់ការកសាង សហគមន៍សេដ្ឋកិច្ចរួមអាស៊ានផងដែរ៕