វៀតណាមគាំទ្របង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា
(VOV) /  
|
វៀតណាមគាំទ្របង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា |
VOV-ការសន្ទនាប្រចាំឆ្នាំរវាងឥណ្ឌា-សមាគមបណ្ដាប្រជាជាតិអាស៊ី-
អាគ្នេយ៍ (អាស៊ាន) លើកទី៥បានបិទនៅក្រុង New Delhi នារសៀលថ្ងៃទី២០
កុម្ភៈ។ ក្នុងក្របខ័ណ្ឌការសន្ទនាអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham
Quang Vinh ប្រធានគណៈប្រតិភូវៀតណាមបានមានបទថ្លែងមតិសំខាន់វាយ
តំលៃខ្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌាលើគ្រប់វិស័យ។
អនុរដ្ឋមន្ត្រី Pham Quang Vinh បានអះអាងថាវៀតណាមគាំទ្រការបង្កើនកិច្ច
សហប្រតិបត្តិការយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌាលើគ្រប់វិស័យ។ អាស៊ានវាយ
តំលៃខ្ពស់តួនាទីរបស់ឥណ្ឌានិងគោលនយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា
ចំពោះដំបន់អាស៊ី-អាគ្នេយ៍។ អនុរដ្ឋមន្ត្រី Pham Quang Vinh សង្ឃឹមថាមិនត្រឹមតែ
បណ្ដាប្រទេសអាស៊ានប៉ុណ្ណោះទេថែមទាំងបណ្ដាប្រទេសផ្សេងៗក្នុងនោះមាន
ឥណ្ឌាផងគាំទ្រការខំប្រឹងប្រែងរួមរបស់អាស៊ាននិងប្រទេសទាក់ទិននានាសំដៅ
ធានាសន្តិភាពស្ថិរភាពសន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើតដោះស្រាយជំលោះដោយសន្តិវិធីលើមូលដ្ឋានគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអំពីច្បាប់សមុទ្រ
ក្នុងនោះមានសេចក្តីថ្លែងការណ៍អំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត
(DOC) និងសេចក្តីថ្លែងការណ៍៦ខរបស់អាស៊ាន៕
-VOV