វៀតណាមគាំទ្របណ្ដាគោលមាគា៏កែទម្រង់របស់ UNESCO
រសៀលថ្ងៃទី ២៩ កុម្ភៈ នៅទីស្នាក់ការរបស់ UNESCO នៅទីក្រុងប៉ារីស បារាំង
អគ្គនាយិការ UNESCO Irina Bokova បានទទួលជួប សន្ទនាជាមួយ អនុរដ្ឋមន្ត្រី
ការបរទេសវៀតណាម និងជាតំណាងរបស់វៀតណាម នៅក្រុមប្រឹក្សារប្រតិបត្តិ
UNESCO Nguyen Thanh Son ដែលកំពុងមានដំណើរ ទស្សនកិច្ចនិងបំពេញការ
ងារនៅបារាំង។ ក្នុងការជួបសន្ទនានេះ លោក Nguyen Thanh Son បានអះអាងថា៖ បក្សនិងរដ្ឋាភិបាលវៀតណាម ជានិច្ចកាល គាំទ្របណ្ដាគោលមាគា៏កែទម្រង់របស់
UNESCO។ អនុរដ្ឋមន្រ្តី Nguyen Thanh Son បានសង្កត់ធ្ងន់ថា៖ ដោយមានការយក
ចិត្តទុកដាក់របស់អង្គការអន្តរជាតិ UNESCO ជាពិសេសគឺតួនាទីសំខាន់របស់លោក
ស្រី Irina Bokova វៀតណាមបានមាន បរិមាណបេតិកភ័ណ្ឌវប្បធម៌ ដែលត្រូវបាន
ទទួលស្គាល់ជា បេតិកភ័ណ្ឌរបស់សកលលោក។ លោក Nguyen Thanh Son បាន
ឲ្យដឹងទៀត ថា៖វៀតណាមត្រៀមខ្លួនជាស្រេចចុះឈ្មោះទទួលរៀបចំសន្និសីទ
ពិគ្រោះយោបល់ បណ្ដាប្រទេសសមាជិក UNESCO តំបន់ទ្វីបអាស៊ី - ប៉ាស៊ីហ្វីក ដែលនឹងប្រព្រឹត្តទៅនាខែមិថុនាខាងមុខ៕