វៀតណាមគាំទ្រពហុភាគីនិយម និងប្រព័ន្ធអភិបាលកិច្ចសកលដោយអង្គការសហប្រជាជាតិដើរតួនាទីកណ្តាល

(VOVWORLD) - នេះជាការអះអាងរបស់អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres កាលពីម្សិលមិញ (២០ មករា) នៅទីក្រុង Kampala ប្រទេស Uganda ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលចលនាមិនចូលបក្សសម្ព័ន្ធទី ១៩។

វៀតណាមគាំទ្រពហុភាគីនិយម និងប្រព័ន្ធអភិបាលកិច្ចសកលដោយអង្គការសហប្រជាជាតិដើរតួនាទីកណ្តាល - ảnh 1អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan  (រូបថត៖ TTXVN)

លោកស្រីអនុប្រធានរដ្ឋក៏បានអះអាងដែរថា វៀតណាមតែងតែប្តេជ្ញារួមវិភាគទានយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ រួមទាំងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ និងខិតខំសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ ក្នុងដំណើរការនេះ វៀតណាមសង្ឃឹមថា បន្តទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រប្រកបដោយប្រសិទ្ធភាពពីអង្គការសហប្រជាជាតិ ជាពិសេសលទ្ធភាពទទួលបានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស។

រីឯខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានអះអាងថា វៀតណាមគឺជាគំរូរបស់ប្រទេសមួយ ដែលបានឆ្លងកាត់បាត់បង់ជាច្រើនដោយសារសង្គ្រាម ហើយឥឡូវនេះកំពុងអភិវឌ្ឍន៍ក្លាយជាសសរស្តម្ភដើម្បីលើកកម្ពស់សន្តិភាពពិភពលោក។ អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេច ក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ហើយសង្ឃឹមថា វៀត ណាមនឹងបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះ ដំណើរការសំខាន់ៗរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ រួមទាំងកិច្ចប្រជុំកំពូលអនាគត់នៅឆ្នាំ ២០២៤ ផងដែរ។

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលចលនាមិនចូលបក្សសម្ព័ន្ធលើកទី ១៩ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ក៏បានជួបជាមួយអនុប្រធានទី១ នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Mohammad Mokhber និងជួបជាមួយប្រធានាធិបតីអ៊ូហ្គង់ដា Yoweri Museveni៕

ប្រតិកម្មទៅវិញ

ផ្សេងៗ