វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម


វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ កញ្ញា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់ វៀតណាមចំពោះការដែល អាមេរិកដំណើរការវាយប្រហារតាមជើងអាកាសតម្រង់ទៅ
លើ “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅស៊ីរី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោក Le Hai Binh បានអះអាងថា៖ វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងរបស់សហគ មន៍អន្តរជាតិសំដៅប្រយុទ្ធប្រឆាំងនឹងភេវកម្មនិយមក្រោមរូបសណ្ឋានណាគ្រប់ប្រភេទ
ក៏ដូចជា អំពើហឹង្សាជ្រុលនិយម ដោយឈរលមូលដ្ឋនគោរពធម្មនុញ្ញរបស់ អ.ស.ប.  បណ្ដាគោលការណ៍សារវ័ន្តរបស់ច្បាប់អន្តរជាតិស្តីអំពី​ឯកភាព អធិបតេយ្យភាពនិងបូរ ណភាពដែនដីរបស់ប្រទេសទាក់ទិននានា ធានាសុវត្ថិភាពសំរាប់ជនស៊ីវិល។

ឆ្លើយសំណួរអំពីការដែល ចិនបានផ្លាស់ប្តូរវាលថ្មលើសមុទ្រខាងកើតនាពេលថ្មីនេះ ក្នុងនោះមានកោះ Gac Ma ចំណុះអធិបតេយ្យភាពរបស់វៀតណាម លោក Le Hai Binh បានលើកច្បាស់ថា៖

“រាល់សកម្មភាពនៃភាគីទាក់ទិននានានៅសមុទ្រខាងកើតត្រូវគោរពអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសទាក់ទិននានាគោរពច្បាប់អន្តរជាតិជាពិសេសគឺ អនុសញ្ញា អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ របស់ អ.ស.ប. ក៏ដូចជា សេចក្តីថ្លែងការស្តីអំពីការប្រតិបត្តិ សំរាប់ភាគីនានាលើសមុទ្រខាងកើត (DOC) និងមិនធ្វើឲ្យស្ថានាភាពស្មុគស្មាញថែម ទៀតយើងខ្ញុំបានចាត់ទុកថា៖ ក្នុងកាលៈទេសៈបច្ចុប្បន្ន ភាគីទាំងឡាយត្រូវមាន
ការទទួល ខុសត្រូវរក្សាសន្តិភាពនិងស្ថិរភាពលើសមុទ្រខាងកើត។”

ទាក់ទិនដល់ព័ត៌មានថា៖ នាយកដ្ឋានទទួលបន្ទុកបញ្ហាលើសមុទ្ររបស់ចិន នាថ្ងៃទី
២៤ កញ្ញា បានប្រកាសថា​៖ កងទ័ពនៃប្រទេសនេះបានដំណើរការសមយុទ្ធដោយ
គ្រាប់ពិតទ្រាយធំទ្រងធំពីកោះ Hainan​ របស់ចិនដល់ប្រជុំកោះ  Hoang Sa របស់
វៀតណាម។ ការធ្វើសមយុទ្ធនេះជះឥទ្ធិពលយ៉ាងម៉េចដល់សកម្មភាពនេសាទត្រី
របស់អ្នកនេសាទវៀតណាមលើទីកន្លែងនេសាទប្រពៃណី Hoang Sa និងវៀតណាម
មានវិធានការអ្វីៗ ដើម្បីការពារអ្នកនេសាទរបស់ខ្លួន លោក Le Hai Binh បានឲ្យដឹង
ថា៖ រហូតមកដល់ពេលនោះ រដ្ឋាភិបាលវៀតណាមជានិច្ចកាលមានវិធាន ការចាំបាច់ដើម្បីការពារអ្នកនេសាទនិងសកម្មភាពនេសាទនៅទីនេះ។ ដោយ
ហេតុនេះ ​បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាមបានធ្វើឲ្យច្បាស់លាស់ព័ត៌មាន
ពោលខាងលើព្រមទាំងអនវុត្តវិធានការចាំបាច់ដើម្បីអ្នកនេសាទធ្វើសកម្មភាពធម្មដា
លើសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ