វៀតណាម-គុយបា-ទំនាក់ទំនងជាគំរូក្នុងទំនាក់ទំនងអន្តរជាតិ

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Le Thanh Tung ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក ប្រធានរដ្ឋ Nguyen Xuan Phuc នៅគុយបា នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ពិសេសវៀតណាម-គុយបា ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេស ទាំងពីរ ក៏ដូចជានាំមកនូវផលប្រយោជន៍ជូនប្រជាជាតិទាំងពីរផងដែរ។

វៀតណាម-គុយបា-ទំនាក់ទំនងជាគំរូក្នុងទំនាក់ទំនងអន្តរជាតិ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំគុយបា លោក Le Thanh Tung។ (រូបថត៖ VNA)
ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែកញ្ញា ខាងមុខមានអត្ថន័យដ៏ពិសេស បំផុត។ នេះបើតាមការអះអាងរបស់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំគុយបា លោក Le Thanh Tung នៅពេលឆ្លើយបទសម្ភាសន៍អ្នកសារព័ត៌មានវិទ្យុសម្លេងវៀតណាម មុន ពេលដំណើរទស្សនកិច្ចប្រព្រឹត្តទៅ។ លោកឯកអគ្គរដ្ឋទូត Le Thanh Tung បានសង្កត់ធ្ងន់ថា៖
“ដំណើរទស្សនកិច្ចគឺជាការបញ្ជាក់នូវគោលបំណងក៏ដូចជាការប្ដេជ្ញាចិត្តរបស់ បក្សនិងរដ្ឋវៀតណាម ដោយបន្តពង្រឹងដោយឥតឈប់ឈរទំនាក់ទំនងភាតរៈភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងការជឿទុកចិត្តគ្នារវាងបក្ស រដ្ឋនិងប្រជាជននៃ ប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំបក្សនិងរដ្ឋ នៃប្រទេសទាំងពីរ នឹងវាយតម្លៃពីស្ថានការណ៍ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ហើយពិភាក្សា ឯក ភាពគ្នាលើទិសដៅ វិធានការនានាដើម្បីធ្វើយ៉ាងណាពង្រឹង ធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការភាតរៈភាពគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបា ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងវិស័យផ្សេងៗទៀតដែល ភាគីទាំងពីរមានប្រៀបខ្លាំងហើយអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក”។
តាមលោកឯកអគ្គរដ្ឋទូត Le Thanh Tung វៀតណាមនិងគុយបាមានទំនាក់ ទំនងដ៏ពិសេស។ វៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយគុយបា ចែករំលែកបទ ពិសោធន៍ក្នុងបុព្វហេតុអភិវឌ្ឍប្រទេសជាតិ ព្រមទាំងជួយឧបត្ថម្ភគុយបាធានាសន្តិសុខ ស្បៀងអាហារផងដែរ។ រហូតមកដល់ពេលនេះ វៀតណាមជាដៃគូពាណិជ្ជកម្មធំទី២ និងជាវិនិយោគិនធំបំផុតនៅតំបន់អាស៊ី-អូសេអានីរបស់គុយបា។ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ វៀតណាមនិងគុយបាបានជួយទំនុកបម្រុងគ្នាទៅវិញ ទៅមក តាមរយៈការផ្ដល់អំណោយ ជំនួយឧបត្ថម្ភដ៏ជាក់ស្ដែង ពោរពេញទៅដោយ អត្ថន័យ។
លោកឯកអគ្គរដ្ឋទូត Le Thanh Tung ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក ប្រធានរដ្ឋ Nguyen Xuan Phuc នៅគុយបា នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ពិសេសវៀតណាម-គុយបា ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេស ទាំងពីរ ក៏ដូចជានាំមកនូវផលប្រយោជន៍ជូនប្រជាជាតិទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ