វៀតណាមគឺរឿងមួយអំពីភាពជោគជ័យលើវិស័យសេដ្ឋកិច្ច

(VOVWORLD) -   នាថ្ងៃទី ១ ខែកុម្ភៈ ទំព័រកាសែត Khmer Times របស់កម្ពុជាបានមានអត្ថបទសរសេរថា ក្រោមការដឹកនាំរបស់បក្សកុម្មុយ និស្តវៀតណាម ត្រូវបានគេចាត់ទុកថាជារឿងជោគជ័យមួយ នៅពេលដែលប្រទេសនេះមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។
វៀតណាមគឺរឿងមួយអំពីភាពជោគជ័យលើវិស័យសេដ្ឋកិច្ច - ảnh 1ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Pranay Verma

សមិទ្ធិផលទាំងនេះត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់ផងដែរ។ មហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនិស្តវៀតណាម បានបង្កើតជំហានមួយក្នុងការផ្ទេរអំណាចសំខាន់ៗទៅឱ្យថ្នាក់ដឹកនាំជំនាន់ស្នងបន្ត នៃបក្សកុម្មុយនិស្តវៀតណាម ដោយបន្តកំណត់ទិសដៅដ៏ត្រឹមត្រូវ ដើម្បីជួយឲ្យវៀត  ណាមកាន់តែរីកចម្រើនយ៉ាងសម្បូររុងរឿង ព្រមទាំងបញ្ជាក់ពីឋានៈដ៏សែនសំខាន់របស់វៀតណាមក្នុងការដោះស្រាយបញ្ហាក្នុងតំបន់និងអន្តរជាតិ។ រីឯអគ្គលេខាបក្សកុម្មុយនិស្តអ៊ីតាលី លោក Mauro Alboresi បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមហើយបានបញ្ជាក់ថាបក្សកុម្មុយនិស្ត អ៊ីតាលីតែងតែចាត់ទុកវៀតណាមជាគំរូនៃចលនាកុម្មុយនិស្តអន្តរជាតិ។ បក្សកុម្មុយនិស្តអ៊ីតាលីទទួលស្គាល់ថាគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម គឺសំដៅលើកកម្ពស់ទំនាក់ទំនងដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ព្រមទាំងជ្រើសរើសដំណោះស្រាយដោយសន្តិវិធីក្នុងជំលោះ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពរវាងប្រទេសនិងប្រទេស - រវាងប្រជាជាតិនិងប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ