វៀតណាមគោរពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក មិនថាបេក្ខជនណាឈ្នះការបោះឆ្នោតប្រធានាធិបតីឡើយ
(VOVWORLD) - ទីប្រឹក្សាសន្តិសុខជាតិ និងជាបេសកជនពិសេសរបស់ ប្រធានាធិបតីអាមេរិកលោក Robert Obrien នឹងធ្វើទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang (រូបថត៖ TTXVN) |
នៅក្នុងសន្និសីទកាសែត ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីអំពីទំនាក់ទំនងដ៏ល្អប្រសើរវាងវៀតណាម និងសហរដ្ឋអាមេរិក មិនថាបេក្ខជនណាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី ៣ ខែវិច្ឆិកាឡើយ។ លោកស្រីបានអះអាងថា៖ “មិនថាបេក្ខជនណាឈ្នះការបោះឆ្នោតប្រធានាធិបតីឡើយ គឺសហរដ្ឋអាមេរិកនៅតែជាដៃគូជួរមុខដ៏សំខាន់មួយ ដែលមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយវៀតណាមក្នុងស្មារតីយោគយល់ និងគោរពគ្នាទៅវិញទៅមកផងដែរ”។
លើសពីនេះទៅទៀត លោកស្រី Le Thi Thu Hang ក៏បានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិ និងជាបេសកជនពិសេសរបស់ ប្រធានាធិបតីអាមេរិកលោក Robert Obrien នឹងធ្វើទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខផងដែរ៕