វៀតណាមគោរពទំនាក់ទំនងមិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយម៉ីយ៉ាន់ម៉ា
|
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសូងមហាផ្ទៃម៉ីយ៉ាន់ម៉ា លោក Kyaw Sue |
(VOVworld)-នាព្រឹកថ្ងៃទី៥ធ្នូនៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran
Dai Quang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសូងមហាផ្ទៃម៉ីយ៉ាន់ម៉ា លោក
Kyaw Sue ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក
Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចចរចាររវាងរដ្ឋមន្ត្រីក្រសួង
មហាផ្ទៃម៉ីយ៉ាន់ម៉ាជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ជា
ពិសេសគឺភាគីទាំងពីរបានផ្លាស់ប្តូរនិងឯកភាពលើវិធានការជាក់ស្តែងជាច្រើន
សំដៅជម្រុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ
ពីមួយ ថ្ងៃទៅមួយថ្ងៃ។លោក Tran Dai Quang បានអះអាងថា វៀតណាមជានិច្ចកាល
គោរព ទំនាក់ទំនងប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយម៉ីយ៉ាន់ម៉ា។
លោក ប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរបើកទូលាយទំនាក់ទំនងយ៉ាងល្អប្រសើ
ដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីគោលដៅរួមកសាង
សហគមន៍ អាស៊ានសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍៕