វៀតណាមគោរពនិងយកចិត្តទុកដាក់ពង្រឹងនិងព្រីកទំនាក់ទំនងជាមួយអង់ហ្គោឡា
|
វៀតណាមគោរពនិងយកចិត្តទុកដាក់ពង្រឹងនិងព្រីកទំនាក់ទំនងជាមួយអង់ហ្គោឡា |
(VOV)_នាថ្ងៃទី២៥មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អង់ហ្គោឡា លោក Georges Rebelo Chikoti, ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។នៅក្នុងជំនួបសន្ទនា ប្រធានរដ្ឋ លោក Tran Dai Quang បានចាត់ទុកថា៖ ដើម្បីបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខនេះ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្កូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ បង្កើនជំនួបប្រាស្រ័យប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋក៏បានស្នើថា៖ប្រទេសទាំងពីរត្រូវបន្តរួមសហការជិតស្និទ្ធិនៅក្នុងវេទិកាអន្តរជាតិនិងតំបន់ ហើយមានគោលបំណងថាអង់ហ្គោឡា គាំទ្រវៀតណាមបោះឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាណត្តិ 2020-2021។
មុននោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន ជួបសន្ទនាជាមួយរដ្ឋមន្ត្រីកាបរទេស និងសហប្រតិបត្តិការអន្តរជាតិអង់ហ្គោឡាលោក Georges Rebelo Chicoti ផងដែរ៕