វៀតណាមចែករំលែកបទពិសោធន៍បង្ការទប់ស្កាត់ជំងឺរាតត្បាតCovid-19 ជាមួយវិទ្យាស្ថានសហរដ្ឋអាមេរិក-អាស៊ី

(VOVWORLD) - ក្នុងលិខិត លោក Glen Lau Kee បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សាស្ត្រាចារ្យរង បណ្ឌិត Luong Ngoc Khue ដែលបានចែករំលែកមេរៀន បទពិសោធន៍ដ៏ថ្លៃថ្លារបស់វៀតណាមក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត ហើយមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបតិ្តការជាមួយរដ្ឋាភិបាល វៀតណាមនាអនាគត។

នាថ្ងៃទី១៤ ឧសភា កន្លងទៅ ប្រធានវិទ្យាស្ថានសហរដ្ឋអាមេរិក-អាស៊ី លោក Glen Lau Kee បានផ្ញើរលិខិតថ្លែងអរគុណទៅកាន់លោក សាស្ត្រាចារ្យរង បណ្ឌិត Luong Ngoc Khue អនុប្រធានអនុគណៈកម្មការ ព្យាបាលជំងឺចំណុះគណៈកម្មការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ដែលបានចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូរៀបចំឡើងដោយ វិទ្យាស្ថានសហរដ្ឋអាមេរិក-អាស៊ី ក្រោមប្រធាន បទ “ការបង្ការទប់ស្កាត់ Covid-19៖ ទស្សនៈពីវៀតណាម កូរ៉េខាងត្បូងនិងសឹង្ហបុរី”។ ក្នុងលិខិត លោក Glen Lau Kee បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សាស្ត្រាចារ្យរង បណ្ឌិត Luong Ngoc Khue ដែលបានចែករំលែកមេរៀន បទពិសោធន៍ដ៏ថ្លៃថ្លារបស់វៀតណាមក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត ហើយមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបតិ្តការជាមួយរដ្ឋាភិបាល វៀត ណាមនាអនាគត។

មុននោះ នាយប់ថ្ងៃទី១៣ ឧសភា លោកសាស្ត្រាចារ្យរង បណ្ឌិត Luong Ngoc Khue បានអញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូរៀបចំ ឡើងដោយវិទ្យាស្ថានសហរដ្ឋអាមេរិក-អាស៊ី។ នៅទីនេះ លោកបានចែក រំលែកអំពីលទ្ធផលដំបូងក្នុងការងារព្យាបាល បង្ការទប់ស្កាត់ Covid-19 ក៏ ដូចជាបទពិសោធន៍នានាដើម្បីសម្រេចបានជោគជ័យក្នុងការងារនេះផង ដែរ។ ក្នុងនោះ សង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយ ទាំងមូលចាប់ពីមជ្ឈឹមដល់មូលដ្ឋាន ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបាវចនា “រាំងខ្ទប់ រកឃើញ ធ្វើចត្តាឡីស័ក កំណត់តំបន់ផ្ទុះជំងឺ កំចាត់ជំងឺ”។ អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងយ៉ាងដូច្នេះ វៀតណាមនៅតែមិន ទាន់កត់ត្រាករណីស្លាប់ណាមួយដោយសារជំងឺរាតត្បាត Covid-19 នៅ ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ