វៀតណាមចែករំលែកបទពិសោធន៍របស់អាស៊ាននៅសប្តាហ៍ប្រឆាំងភេរវកម្មនៃអង្គការសហប្រជាជាតិ

(VOVWORLD) -  ក្នុងពិធីបិទសប្តាហ៍ប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ (ពីថ្ងៃទី ៦ ដល់ថ្ងៃ ១០ ខែកក្កដា) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាថ្ងៃទី ១០ ខែកក្កដា វៀតណាមបានចែករំលែកនូវបទពិសោធន៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការងារទប់ស្កាត់អំពើភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម តាមរយៈការអនុវត្តអនុសញ្ញានិងផែនការសកម្មភាពរួមគ្នា។

វៀតណាមចែករំលែកបទពិសោធន៍របស់អាស៊ាននៅសប្តាហ៍ប្រឆាំងភេរវកម្មនៃអង្គការសហប្រជាជាតិ - ảnh 1 ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថាប័នបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថាប័នបេសកម្មអចិន្រ្តៃ យ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា ត្រូវចាំបាច់បង្កើនសមត្ថភាព សម្រាប់ប្រទេសនានាក្នុងការស្វែងរក ការស៊ើបអង្កេតនិងការកាត់ទោសភេរវកម្មនិងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដទៃទៀត ក៏ដូចជា ពង្រឹងការគ្រប់គ្រងព្រំដែននិងប្រឆាំងការផ្តល់ជំនួយ សម្រាប់ភេរវកម្ម។ យោងតាមលោកឯកអគ្គរដ្ឋទូត ការប្រឆាំងនឹងអំពើភេរវកម្មរបស់ប្រទេសនានានិងអង្គការអន្តរជាតិត្រូវសមស្របនឹងគោលការណ៍និងគោលបំណងនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ក៏ដូចជាកាតព្វ កិច្ចផ្នែកច្បាប់អន្តរជាតិ។ ក៏យោងតាមលោកឯកអគ្គរដ្ឋទូត Dang Dinh Quy គន្លឹះដើម្បីទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គឺរាំងស្កាត់និងដោះស្រាយមូលហេតុនានា រួមមានភាពក្រីក្រ ការរើសអើង ការប្រកាន់នយោបាយភាពអយុត្តិធម៌និងវិសមភាពក្នុងសង្គម។ លោកក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនិងប្រព័ន្ធអង្គការសហប្រជាជាតិគួរតែគាំទ្រយ៉ាងសកម្មដល់អង្គការក្នុងតំបន់និងអនុតំបន់ក្នុងការជំរុញកិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការទប់ស្កាត់អំពើភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ