វៀតណាមចែករំលែកសមិទ្ធផលគួរអោយលើកទឹកចិត្តក្នុងការការពារ ជំរុញសិទ្ធិ ស៊ីវិលនិងនយោបាយ
(VOVWORLD) - នាថ្ងៃទី១១ ខែមីនា នៅទីក្រុងហ្សឺណែល ស្វីស គណៈ កម្មាធិការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំពិនិត្យលើរបាយ ការណ៍ជាតិលើកទី៣របស់វៀតណាមស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិស៊ីវិលនិងនយោបាយ (ICCPR)។
តំណាងនៃគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងវៀតណាមនៅក្នុងកិច្ចប្រជុំនេះ (រូបថត៖ TTXVN) |
ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀត ណាមលោក Nguyen Khanh Ngoc បានសង្កត់ធ្ងន់ថា ការកែទម្រង់និងការផ្លាស់ ប្ដូរថ្មីយ៉ាងខ្លាំងក្លារបស់វៀតណាមមិនត្រឹមតែប្រព្រឹត្តទៅក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវិស័យដ៏ស្មុគស្មាញ ដូចជាច្បាប់ យុត្តិធម៌ ការគ្រប់គ្រងសាធារណៈ ការជំរុញនិងការពារសិទ្ធិនិងសេរីភាពជាសារវ័ន្តរបស់ មនុស្ស ទៀតផង។ ដោយ ហេតុនេះ ជីវភាពទាំងខាងសម្ភារៈនិងស្មារតីរបស់ ប្រជាជនវៀតណាមទាំង៩០លាននាក់បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ប្រកបដោយ ភាពធូធារនិងសុភមង្គលជាងមុន។ សំខាន់ជាងទៀត គឺរាល់ការកែទម្រង់ទាំង អស់របស់វៀតណាមសុទ្ធតែប្រព្រឹត្តទៅក្នុងសន្តិភាពដោយមានការគាំទ្រពីប្រជា ជន វៀតណាម។
ការចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សលើកនេះ បាន បង្ហាញអោយឃើញអាកប្បកិរិយាហ្មត់ចត់របស់វៀតណាមក្នុងការអនុវត្ត កាតព្វកិច្ចរាយការណ៍អំពីស្ថានភាពអនុវត្តការសន្យាអន្តរជាតិនានា។ ការសន្ទនា នៅកិច្ចប្រជុំនេះក៏ជួយអោយគណៈកម្មាធិការនិងប្រទេសផ្សេងៗ យល់ឃើញ យ៉ាងច្បាស់អំពីផ្ទាំងគំនូរទូទៅដ៏សកម្មនិងនិន្នាការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងការការ ពារនិងជំរុញសិទ្ធិមនុស្សនៅវៀតណាម។ ព័ត៌មាននៃកិច្ចប្រជុំនេះ នឹងជួយអោយ សមាជិកទាំងអស់នៃគណៈ កម្មាធិការយល់ដឹងច្បាស់ថែមទៀតអំពីការសន្យា របស់រដ្ឋាភិបាលវៀតណាម រាល់សមិទ្ធផលនិងការរីកចម្រើនដែលវៀតណាម សម្រេចបាន ក៏ដូចជាការលំបាក សាកល្បង ដែលវៀតណាមត្រូវប្រឈម ក្នុង ការជំរុញនិងការពារសិទ្ធិនិងសេរីភាពនៅវៀតណាម ផងដែរ។
ICCPR ជាអនុសញ្ញាមួយក្នុងចំណោមអនុសញ្ញាអន្តរជាតិសំខាន់ៗ ដែល គ្របដណ្ដប់សិទ្ធិស៊ីវិលនិងនយោបាយទាំងអស់នៃបុគ្គលម្នាក់ៗ។ ចាប់តាំងពី ចូលរួមអនុញ្ញានេះកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨២មក វៀតណាមសម្រេច បាននូវសមិទ្ធផលដ៏ធំធេងក្នុងការការពារនិងជំរុញសិទ្ធិមនុស្សកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕