វៀតណាមចង់ឲ្យ UNCTAD បន្តជួយឧបត្ថម្ភក្នុងដំណើរការសមាហរណកម្មនិងអភិវឌ្ឍន៍
|
វៀតណាមចង់ឲ្យ UNCTAD បន្តជួយឧបត្ថម្ភក្នុងដំណើរការសមាហរណកម្មនិងអភិវឌ្ឍន៍ (VNP) |
Vovworld-វៀតណាមចង់ឲ្យ UNCTAD បន្តជួយឧបត្ថម្ភក្នុងដំណើរការ
សមាហរណកម្មនិងអភិវឌ្ឍន៍។ នេះជាយោបល់របស់ឧបនាយករដ្ឋមន្ត្រីនិងជា
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ក្នុងពិធីទទួលជួបសន្ទនា
លោក Mukhisa Kituyi អគ្គលេខាធិការសន្និសីទអង្គការសហប្រជាជាតិស្ដីពី
ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD) ក្នុងឱកាសចូលរួមសិក្ខាសាលាអន្តរជាតិ
ស្ដីពីយថាទស្សន៍សហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដាប្រទេសមជ្ឈឹម
បូព៌ា-អាហ្វ្រីក ដោយក្រសួងការបរទេសរៀបចំនៅក្រុងហាណូយនាថ្ងៃទី២០តុលា។
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានវាយតំលៃខ្ពស់ការដែល UNCTAD បន្ត
លៃទុកការជួយឧបត្ថម្ភបច្ចេកទេសសំរាប់វៀតណាមក្នុងវិស័យពាណិជ្ជកម្មនិង
វិនិយោគបរទេស។ ឧបនាយករដ្ឋមន្ត្រីមានបំណងថា UNCTAD បន្តជាស្ពាន
តភ្ជាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដាប្រទេសកំពុង
អភិវឌ្ឍន៍ផ្សេងៗ ក្នុងនោះមានប្រទេសអាហ្វ្រីកតាមរូបសណ្ឋានសហប្រតិបត្តិការ
ត្រីភាគី (២+១)ផង។
រីឯលោក Mukhisa Kituyi បានសម្ដែងការត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀត
ណាមសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគតភ្ជាប់ជាមួយបណ្ដាប្រទេស
កំពុងអភិវឌ្ឍន៍នៅទ្វិបអាហ្វ្រីកពិសេសគឺកិច្ចសហប្រតិបត្តិការអំពីសន្តិសុខស្បៀង
អាហារកសិកម្ម៕