វៀតណាមចាត់ទុកកិច្ចសហការជាមួយក្រុមហ៊ុន Boeing មានចរិតលក្ខណះយុទ្ធសាស្ត្រនិងយូរអង្វែង
(VOVWORLD) -នារសៀលថ្ងៃទី ២ តុលានៅទីក្រុងហាណូយ ទទួលជួបសន្ទនាជាមួយលោក Kevin Mc Allister អគ្គនាយកក្រុមហ៊ុន Boeing Commercial US នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា៖ រដ្ឋាភិបាលវៀតណាមគាំទ្រដល់ការពង្រីកសកម្មភាពវិនិយោគនិងពាណិជ្ជកម្មជាមួយក្រុមហ៊ុន Boeing ។
វៀតណាមចាត់ទុកកិច្ចសហការជាមួយក្រុមហ៊ុន Boeing មានចរិតលក្ខណះយុទ្ធសាស្ត្រនិងយូរអង្វែង
|
នារសៀលថ្ងៃទី ២ តុលានៅទីក្រុងហាណូយ ទទួលជួបសន្ទនាជាមួយលោក Kevin Mc Allister អគ្គនាយកក្រុមហ៊ុន Boeing Commercial US នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា៖ រដ្ឋាភិបាលវៀតណាមគាំទ្រដល់ការពង្រីកសកម្មភាពវិនិយោគនិងពាណិជ្ជកម្មជាមួយក្រុមហ៊ុន Boeing ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យ Boeing ពិចារណាគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកបើកបរយន្តហោះនៅវៀតណាមនាពេលខាងមុខ ជាពិសេសក្នុងគោលបំណងជួយឧបត្ថម្ភវៀតណាមឱ្យជោគជ័យក្នុងការរៀបចំកិច្ចប្រជុំ APEC 2017 ។
រីឯ លោក Kevin Mc Allister បាននិយាយថាទីផ្សារអាកាសចរណ៍របស់វៀតណាមកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស។ប្រទេសវៀតណាមមានសក្តានុពលក្នុងការក្លាយជាអ្នកផ្គត់ផ្គង់សម្ភារៈសំរាប់ផលិតយន្តហោះ Boeing៕