វៀតណាម-ចិនឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា
|
វៀតណាម-ចិនឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា |
(VOV)_នារសៀលថ្ងៃទី៤វិច្ឆិកា ក្នុងជំនួបសន្ទនាថ្នាក់យុទ្ធសាស្ត្រការពារជាតិថ្នាក់
អនុរដ្ឋមន្ត្រី រវាងវៀតណាមនិងចិន លើកទី៦ បានប្រព្រឹត្តទៅនៅខេត្ត Shichuan ប្រ
ទេសចិន ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត
ណាម និងឧត្តមនាវីឯក Sun Jianguo អគ្គសេនាធិការរងនៃអគ្គសេនាធិការដ្ឋាន
សម្ព័ន្ធយោធាមជ្ឈឹមចិន អញ្ជើញជាសហអធិបតីជំនួបសន្ទនា។
នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហ
ប្រតិបត្តិការការពារជាតិទ្វេភាគី កាន់តែស៊ីជំរៅប្រសិទ្ធិភាព និងសម្បូរបែប រួមចំណែ
កសកម្ម ក្នុងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាង
វៀតណាមនិងចិន។
ថ្នាក់ដឹកនាំទាំងពីររូបក៏បានលើកច្បាស់នូវទស្សនះខុសគ្នារបស់ចិននិងវៀត
ណាមចំពោះបញ្ហាសមុទ្រខាងកើត។ អះអាងនេះជាបញ្ហាធំធេង ឧត្តមសេនីយ៍ឯក
Nguyen Chi Vinh បានរំលឹកឡើងវិញទស្សនះមុនក៏ដូចជាក្រោយរបស់វៀតណាមគឺ
ភាគីទាំងពីរត្រូវដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ៕