វៀតណាម-ចិនជម្រុញទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ
(VOVWORLD) -នារសៀលថ្ងៃទី១៥ឧសភា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបញ្ចប់ប្រកបដោយជោគ ជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតចិននិង ចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់និងផ្លូវ” ដែលបានប្រ ព្រឹត្តទៅនៅទីក្រុងប៉េកាំង (ចិន) ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ឧសភា។
វៀតណាម-ចិនជម្រុញទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើ គ្រប់វិស័យ (រូបថតៈ TTXVN) |
ក្នុងសារទូរលេខអំណរគុណផ្ញើដល់អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping ប្រ ធានរដ្ឋវៀតណាម លោក Tran Dai Quang បានជឿជាក់ថា មនសិការរួមដែលភាគី ទាំងពីរទទួលបានក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកជម្រុញទំនាក់ទំនង ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀត ណាម-ចិនឲ្យមានការអភិវឌ្ឍន៍ ប្រកបដោយស្ថិរភាព ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងភាពសម្បូររុងរឿងក្នុង តំបន់និងលើពិភពលោក។លោក Tran Dai Quang បានអះអាងថា វៀតណាមគាំទ្រ គោលគំនិតថ្មី “ខ្សែក្រវ៉ាត់និងផ្លូវ” រួមទាំងរាល់ការខំប្រឹងប្រែងជម្រុញការតភ្ជាប់សេដ្ឋ កិច្ច តភ្ជាប់តំបន់និងរួមចំណែកសកម្ម ថែមទៀតដើម្បីផលប្រយោជន៍រួមរបស់ ប្រទេសទាំងអស់លើពិភពលោក៕