វៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការក្នុងកសិកម្ម
|
វៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការក្នុងកសិកម្ម (VOV) |
Vovworld-វៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការក្នុងកសិកម្ម។ នេះជា
ខ្លឹមសារសំខាន់នៃអនុស្សារណៈស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាង
វៀតណាមនិងចិនដែលត្រូវបានអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
វៀតណាមលោក Vu Van Tam និងអនុរដ្ឋមន្ត្រីក្រសួងកសិកម្មចិនលោកZhang Taolin
ចុះហត្ថលេខានាថ្ងៃទី២០ឧសភា។ ជាក់ស្ដែងគឺភាគីទាំងពីរនឹងបង្កើនកិច្ច
សហប្រតិបត្តិការក្នុងវិស័យស្រាវជ្រាវបច្ចេកវិទ្យាពាណិជ្ជកម្មជាដើម។
នាពេលកន្លងទៅក្រសួងកសិកម្មនៃប្រទេសទាំងពីរបានមានកិច្ចសហប្រតិបត្តិ
ការជាច្រើនក្នុងវិស័យកសិកម្ម ពិសេសគឺសកម្មភាពបណ្ដុះបណ្ដាលលើកកំពស់
សមត្ថភាពនិងជលផល។ ក្រសួងទាំងពីរក៏មានគោលនយោបាយជួយឧបត្ថម្ភលើក
ទឹកចិត្តអង្គភាពអាជីវកម្មវិនិយោគក្នុងវិស័យផលិតកម្មនិងកែច្នៃគ្រឿងឈើចំណី
ចិញ្ចឹមសត្វជាដើម៕