វៀតណាម-ចិនសហប្រតបត្តិការក្នុងការបង្កាប្រឆាំងនឹងបទល្មើសគ្រឿងញៀន


វៀតណាម-ចិនសហប្រតបត្តិការក្នុងការបង្កាប្រឆាំងនឹងបទល្មើសគ្រឿងញៀន - ảnh 1
សន្និសីទទ្វេភាគីលើកទី ៤ ស្តីពីកិច្ចសហប្រតបត្តិការក្នុងការបង្កាប្រឆាំងនឹងបទល្មើសគ្រឿងញៀនរវាវៀតណាម-ចិន (Image: baotintuc.vn)

(VOVworld) – សន្និសីទទ្វេភាគីលើកទី ៤ ស្តីអំពីកិច្ចសហប្រតិបត្តិការក្នុងការបង្កា
ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនរវាងវៀតណាមនិងចិនបានប្រព្រឹត្តទៅ
នាព្រឹក ថ្ងៃទី ១៥ តុលា នៅទីក្រុងហាណូយនៃប្រទេសវៀតណាម។ ក្រោយពី
សន្និសីទទ្វេភាគីលើកទី ៣ ដែលត្រូវ បានរៀបចំឡើងនាខែ វិច្ឆិការ ឆ្នាំ ២០១៣
នៅទីក្រុង Hubei របស់ចិន នេះជាលើក ដំបូងដែលប្រទេសទាំង ២ សហការ
អនុវត្តផែនការសហការធ្វើសកម្មភាពរួមក្នុងការបង្កាប្រយុទ្ធប្រឆាំងនឹងបទល្មើ
សតាមខ្សែរផ្លូវព្រំដែនរវាងវៀតណាមនិងចិន។ ប៉ុន្តែ នៅមានបញ្ហាសេសសល់
ក្នុងដំណើរការសហប្រតិបត្តិការរវាងភាគីទាំង ២ ។ អនុប្រធានខុទ្ទកាល័យអចិន្រ្តៃយ៍
បង្កាប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនចំណុះ ក្រសួងនគោបាលវៀតណាម
វរៈសេនីយ៍ឯក Hoang Anh Tuyen បានឲ្យដឹងថា៖

 

“នាបច្ចុប្បន្ន យើងមិនទប់ស្កាត់បានស្ថានភាពដឹកជញ្ជូនគឿងញៀនរវាងប្រទេស
ទាំង ២ នៅឡើយ។ ក្នុងនោះ មានខ្សែដឹកជញ្ជូន Heroin ពីបរទេសឆ្លងកាត់វៀតណាម
ទៅកាន់ចិន។ ផ្ទុយទៅវិញ បណ្ដាប្រភេទគ្រឿងញៀនចំរុះពីចិនត្រូវបានដឹកចញ្ជូន

ដោយខុសច្បាប់ច្រូលមកវៀតណាមតាមរយៈខ្សែផ្លូវព្រំដែន។ ដោយហេតុនេះ តំបន់ ព្រំដែនរវាងប្រទេសទាំង ២ នៅជាទីកន្លែងស្មុគស្មាញអំពីបទល្មើសគ្រឿងញៀន។” តាមគំរោងការណ៍ នារសៀថ្ងៃទី ១៤ តុលា ភាគីទាំង ២ ចុះហត្ថលេខាលើអនុស្សារ​ណៈយោគយល់គ្នាស្តីពីការងារបង្កាប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនរវាង
វៀតណាមជាមួយចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ