វៀតណាមចូលរួមកិច្ចប្រជុំលើកទី៦១ក្រុមប្រឹក្សាបណ្ដាប្រទេសសមាជិក WIPO
(VOVWORLD) - លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ក៏បានសង្កត់ធ្ងន់ដែរថា វៀត ណាមមានគោលបំណងហើយជឿជាក់ថា WIPO នឹងបន្តសម្រេចបាននូវ វឌ្ឍនភាពក្នុងការពង្រឹងប្រព័ន្ធគោលការណ៍កម្មសិទ្ធិបញ្ញាដើម្បីផល ប្រយោជន៍របស់ប្រទេសសមាជិកទាំងអស់ ក្នុងនោះមានសិទ្ធិអភិក្រមប្រកប ដោយសមភាពជាមួយតម្លៃសមរម្យចំពោះប្រភេទវ៉ាក់សាំងនិងឧបករណ៍ ឆ្លើយតបនឹងជម្ងឺ Covid-19 នានាផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ចូលរួមកិច្ចប្រជុំរបស់ WIPO។ (រូបថត៖ TTXVN) |
នាថ្ងៃទី២១ កញ្ញា នៅទីស្នាក់ការអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កិច្ចប្រជុំជាប្រចាំលើកទី៦១ក្រុម ប្រឹក្សាបណ្ដាប្រទេសសមាជិក WIPO បានប្រារព្ធធ្វើឡើងដោយមានការ ចូលរួមរបស់តំណាងចំនួន៧៥០នាក់មកពីប្រទេសសមាជិកទាំង១៣៥។ តាងនាមសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្លែងសុន្ទរកថានៅ កិច្ចប្រជុំនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានក្រុម តំណាងអចិន្រ្តៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ បានអះអាងថា ក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19 ហើយជំរុញការស្ដារ ឡើងវិញក្រោយពីវិបត្តិនេះ ប្រទេសអាស៊ានទាំងអស់ផ្ដល់អាទិភាពដល់ការ ផ្ទេរប្ដូរទៅបច្ចេកវិទ្យាឌីជីថលនិងការផ្លាស់ប្ដូរថ្មីប្រកបដោយភាពច្នៃប្រឌិត។លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ក៏បានសង្កត់ធ្ងន់ដែរថា វៀត ណាមមានគោលបំណងហើយជឿជាក់ថា WIPO នឹងបន្តសម្រេចបាននូវ វឌ្ឍនភាពក្នុងការពង្រឹងប្រព័ន្ធគោលការណ៍កម្មសិទ្ធិបញ្ញាដើម្បីផល ប្រយោជន៍របស់ប្រទេសសមាជិកទាំងអស់ ក្នុងនោះមានសិទ្ធិអភិក្រមប្រកប ដោយសមភាពជាមួយតម្លៃសមរម្យចំពោះប្រភេទវ៉ាក់សាំងនិងឧបករណ៍ ឆ្លើយតបនឹងជម្ងឺ Covid-19 នានាផងដែរ៕