វៀតណាមចូលរួមកិច្ចប្រជុំលើកទី ២១៦ នៃក្រុមប្រឹក្សាប្រតិបត្តិ UNESCO
(VOVWORLD) - វៀតណាមបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន និងអគ្គនាយក UNESCO ក្នុងការកៀរគរប្រភពធនធាន អនុវត្តន៍កម្មវិធីសកម្មភាពប្រកបដោយប្រសិទ្ធភាព និងជួយឧបត្ថម្ភទាន់ពេលវេលាដល់ប្រទេសជាសមាជិកមួយចំនួនដែលជួបវិបត្តិក្រោយជំងឺរាតត្បាកូវីដ ១៩។
បើកសម័យប្រជុំលើកទី ២១៦ នៃក្រុមប្រឹក្សាប្រតិបត្តិអង្គការយូណេស្កូ។ រូបថត៖ យូណេស្កូ |
កិច្ចប្រជុំលើកទី ២១៦ នៃក្រុមប្រឹក្សាប្រតិបត្តិអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ឧសភា នៅទីក្រុងប៉ារីស បារាំង។ អញ្ជើញថ្លែងមតិក្នុងសម័យបើក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc ប្រធានគណៈកម្មការជាតិ UNESCO វៀតណាមបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន និងអគ្គនាយក UNESCO ក្នុងការកៀរគរប្រភពធនធាន អនុវត្តន៍កម្មវិធីសកម្មភាពប្រកបដោយប្រសិទ្ធភាព និងជួយឧបត្ថម្ភទាន់ពេលវេលាដល់ប្រទេសជាសមាជិកមួយចំនួនដែលជួបវិបត្តិក្រោយជំងឺរាតត្បាកូវីដ ១៩។ អំពីការតម្រង់ទិសដៅនាពេលខាងមុខ ប្រធានគណៈប្រតិភូវៀតណាមបានស្នើឱ្យបែងចែកប្រភពធនធានសមស្របសម្រាប់អាទិភាពសកលចំនួនពីរគឺ អាហ្រ្វិក និងសមភាពយេនឌ័រ ក្រុមប្រទេសកោះតូចៗកំពុងអភិវឌ្ឍន៍(SIDS) និងយុវជន ព្រមទាំងបែង ចែកធនធានមនុស្សដោយព្រមៗគ្នារវាងបណ្ដាតំបន់ភូមិសាស្ត្រ។
លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងការតភ្ជាប់ជាមួយវិស័យសហប្រតិបត្តិការជំនាញរបស់ UNESCO។ វៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ខួបលើកទី ២០ នៃអនុសញ្ញាការពារបេតិកភណ្ឌវប្បធម៌អរូបី ហើយនឹងទទួលរៀបចំកិច្ចប្រជុំអន្តរជាតិស្ដីពីការពង្រីកតួនាទីកិត្តិនាម UNESCO បម្រើការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែកក្កដា ឆ្នាំ ២០២៣ ជាមួយគោលដៅប្រែក្លាយកិត្តិនាម UNESCO ឲ្យក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រភពគំនិតសម្រាប់អនាគតផងដែរ៕