វៀតណាមចូលរួមកិច្ចប្រជុំសន្តិសុខមូស្គូអន្តរជាតិឆ្នាំ ២០១៩

(VOVWORLD) - នាថ្ងៃទី ២៤ ខែមេសា កិច្ចប្រជុំសន្តិសុខអន្តរជាតិមូស្គូលើកទី ៨ ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមរបស់តំណាងជាង ១០០០ នាក់មកពីប្រទេសនិងអង្គការអន្តរជាតិចំនួន ១១១ ។
វៀតណាមចូលរួមកិច្ចប្រជុំសន្តិសុខមូស្គូអន្តរជាតិឆ្នាំ ២០១៩ - ảnh 1 កិច្ចប្រជុំសន្តិសុខមូស្គូអន្តរជាតិឆ្នាំ ២០១៩នៅទីក្រុងម៉ូស្កូ

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ កិច្ចប្រជុំសន្ដិសុខអន្ដរជាតិមូស្គូលើកទី ៨ បានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែមេសា ដោយផ្តោតលើបញ្ហាប្រឈម និងការគំរាមកំហែងនៃសន្តិសុខសហសម័យសកលលោកនិងក្នុងតំបន់ ព្រមទាំងការគំរាមកំហែងពីភេរវកម្មនៅក្នុងលក្ខខណ្ឌផ្លាស់ប្តូររបស់ពួកគេ។ ទន្ទឹមនឹងនេះកិច្ចប្រជុំក៏ពិភាក្សាអំពីវិធីសាស្រ្តថ្មីនិងកិច្ចសហប្រតិបត្តិការយោធា រួមទាំងទិដ្ឋភាពតំបន់នៃអរិយធ៌មអាស៊ី អាហ្រ្វិក និងអាមេរិកឡាទីនដោយមានសម័យប្រជុំពេញអង្គចំនួន ៤ និងសម័យប្រជុំពិសេសចំនួន ៤ ទៀតផង។ គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំទាំងអស់នៃកិច្ចប្រជុំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ