វៀតណាម​ចូលរួមកិច្ចប្រជុំ ពិភាគ្សារ ​UNESCAP នៅថៃ

នាថ្ងៃទី 21 ឧសភា គណះកម្មាធិការសេដ្ឋកិច្ច - សង្គម ទ្វីបអាស៊ី -ប៉ាស៊ីហ្វិក​របស់ អង្គការសហប្រជាជាតិ ( UNESCAP) បានបើក កិច្ចប្រជុំពិភាគ្សារ ​ថ្នាក់​រដ្ឋមន្ត្រី ​​រយះ ពេល 3 ថ្ងៃ ក្នុងក្របខ័ណ្ឌ កិច្ចប្រជុំប្រចាំឆ្នាំ លើកទី 68 ​នៅទីក្រុងបាំងកក (ថៃ)។ គណះប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រី ក្រសួងការបរទេស Le Luong
 Minh បានចូលរួមកិច្ចប្រជុំលើកនេះ។

          ថ្លែងមតិនៅកិច្ចប្រជុំពិភាក្សារ អនុរដ្ឋមន្ត្រី Le Luong Minh បានអះអាងថា៖​ ដើម្បីរក្សារភាពសកម្ម និងល្បឿនកំណើន ក្នុងសភាពការណ៍ ពិភពលោក កំពុង
មានការប្រែប្រួលដ៏ស្មុគស្មាញ បណ្ដាប្រទេសនៅទ្វីបអាស៊ី -ប៉ាស៊ីហ្វិក ត្រូវការ​បង្កើន​ការពិគ្រោះយោបល់ និងរួមសហការលើគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ពិសេស​គឺ គោលនយោបាយថវិកា ដើម្បីរាំងស្កាត់គ្រោះអាសន្នអស្ថិរភាពហិរញ្ញាវត្ថុ និង 
រូបីយវត្ថុ។ អនុរដ្ឋមន្ត្រី Le Luong Minh បានលើកច្បាស់ នូវបណ្ដាការខំប្រឹងប្រែង 
របស់​រដ្ឋាភិបាលវៀតណាម ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច -សង្គម ធានាស្ថិរភាពម៉ាក្រូ​
សេដ្ឋកិច្ច ​ទប់ស្កាត់អតិផរណា និងស្ថិរភាពល្បឿនកំណើន។ ក្រៅពីនោះ វៀតណាម​​បាន និងកំពុង សកម្មអនុវត្តបណ្ដាគោលដៅ អភិវឌ្ឍន៍ សហស្សវត្ស (MDG) និង សម្រេចបណ្ដាគោលដៅនេះ ត្រូវតាមការកំណត់ នាឆ្នាំ 2015៕

វៀតណាម​ចូលរួមកិច្ចប្រជុំ ពិភាគ្សារ ​UNESCAP នៅថៃ - ảnh 1
វៀតណាម​ចូលរួមកិច្ចប្រជុំពិពិភាគ្សារ ​UNESCAP នៅថៃ(http://stox.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ